មនុស្ស២០នាក់ស្លាប់ និងរបួសរាប់សិបនាក់ក្នុងហេតុការណ៍រថភ្លើងបុករថយន្តក្រុងនៅក្បែរទីក្រុងបាងកកនៃប្រទេសថៃ

អន្តរជាតិ៖ តាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០ នេះបានឲ្យដឹងថា មនុស្សយ៉ាងតិច២០នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍ រថភ្លើងដឹកទំនិញមួយគ្រឿងបានបុករថយន្តដឹកអ្នកដំណើរ នៅក្បែររាជធានីបាងកករបស់ប្រទេសថៃ ។

យោងតាមការបញ្ជាក់របស់អាជ្ញាធរថៃ ក្រៅពីអ្នកស្លាប់ប្រមាណ២០នាក់ក៏ មានមនុស្សជាង ៣០នាក់ទៀតបានទទួលរងរបួសធ្ងន់ស្រាល។

គ្រោះថ្នាក់នេះស្ថិតនៅក្នុងខេត្ត Chachoengsao ភាគខាងកើតទីក្រុងបាងកក ខណៈរថភ្លើងធ្វើដំណើររវាងស្ថានីយ Laem Chabang ក្នុងខេត្ត Chonburi និងស្ថានីយ Hua Takhe ក្នុងទីក្រុងបាងកក រីឯរថយន្តក្រុងដែលដឹកអ្នកដំណើរប្រហែល៦០នាក់ ធ្វើដំណើរពីប្រាសាទ Bang Pla Nak ក្នុងខេត្ត Chachoengsao ទៅខេត្ត Samut Prakan។

គួរជម្រាបថា ការស៉ើបអង្កេតត្រូវបានចាប់ផ្តើម ដើម្បីស្រាវជ្រាវជុំវិញករណីគ្រោះថ្នាក់ដ៏រន្ធត់នេះ៕

 

មតិ