ដំណឹងបន្ទាន់! ភ្លៀងនៅតែបន្តធ្លាក់ច្រើនថ្ងៃទៀតពីមធ្យមទៅច្រើន និង អាចបន្តមានជំនន់ទឹកភ្លៀងបន្ថែមទៀត

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្យ្រីនៃកម្ពុជា , ក្រសួងធនធានទឹកនិងឧតុនិយម ប្រកាសថា ភ្លៀងនៅតែបន្តធ្លាក់ជាច្រើនថ្ងៃទៅមុខទៀតក្នុងកម្រិតពីមធ្យមទៅច្រើន ដែលធ្វើអោយបណ្តាខេត្តភាគពាយ័ព្យ និង ភាគខាងជើង ស្ថិតក្នុងភូមិសាស្ត្រជាប់ជួរភ្នំដងរែក និង ជួរភ្នំក្រវាញ អាចបន្តមានជំនន់ទឹកភ្លៀងបន្ថែមទៀត ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នេះ បង្ហាញថា អំឡុងពេលជាមួយគ្នានោះ នៅតំបន់មាត់សមុទ្រ និង លើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់ បក់បោកលាយឡំ និង រលកសមុទ្រខ្ពស់ៗ ។

ក្រសួងធនធានទឹក សូមអោយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និង សាធារណជន ជាពិសេសបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕

 

មតិ