ពស់ថ្លាន់ធំមួយក្បាលចូលសំងំក្នុងទ្រុងមាន់ ចាត់ការសត្វមាន់អស់ច្រើនក្បាលនៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ មានការភ្ញាក់ផ្អើល មានពស់ថ្លាន់ធំមួយក្បាល ចូលខាំសម្លាប់មាន់អ្នកភូមិធ្វើជាចំណី នាព្រលប់ថ្ងៃទី៩ខែតុលាឆ្នាំ២០២០ នៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។

បើតាមពលរដ្ឋដែលជាម្ចាស់មាន់បាននិយាយថា ពស់ថ្លាន់នេះធំណាស់មិនមានអ្នកណាហ៊ានចូលទៅដេញឬចាប់ពស់នេះចេញទេ វាស៊ីមាន់អស់ច្រើនក្បាលហើយ វាមិនព្រមចេញទៅណាទេវាដេកសំងំធ្វើមិនដឹងនៅក្នុងទ្រុងមាន់ ។

ដោយមានការភិតភយ័ម្ចាស់មាន បានស្នើសុំអាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចពាក់ពន្ធ័មេត្តាជួយដេញឬយកពស់ថ្លាន់ធំនេះចេញទៅ រក្សាទុកនៅសួនសត្វទៅ ដើម្បីការពារខ្លាចប៉ះពាល់សវុត្ថិភាពមនុស្ស ជាពិសេសក្មេងៗ៕

 

មតិ