អ្នករត់ផាស្អាប់ម្នាក់ស្លាប់ដោយសារត្រូវគ្រាប់កាំភ្លើងក្នុងហេតុការណ៍ ជនល្មើសបាញ់តដៃនិងសមត្ថកិច្ចនៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុះបុរសអ្នកបើកផាស្អាប់(កង់បីឥណ្ឌា)ម្នាក់ត្រូវគ្រាប់កាំភ្លើងស្លាប់និងកំលាំងនគរបាល២នាក់រងរបួសដោយសារតែមានការបាញ់តដៃពីក្រុមជនសង្សយ័មួយក្រុមដែលគេសង្សយ័ថាជាជនជាតិចិន។

ករណីផ្ទុះអាវុធនោះកើតឡើងនៅវេលាម៉ោង០០:៤៥នាទីថ្ងៃទី២៦ ​ឈានចូលថ្ងៃទី២៧​ ខែកញ្ញា ឆ្នាំ២០២០នៅចំណុចអតីតហាងនំហេបភីប៊រ័ហ្គរ័​ ស្តិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ(កែងស្តុបផ្សាពាណិជ្ជកម្ម)។

សមត្ថកិច្ចឲ្យដឹងថា ករណីខាងលើបណ្តាលអោយបុរសម្នាក់ជាអ្នករត់ផាស្អាប់ម្នាក់ស្លាប់នៅហ្នឹងកន្លែង(មិនទាន់ស្គាល់អត្តសញ្ញាណ) នឹងសមត្ថកិច្ចនគរបាលចំនួន០២នាក់រងរបួសស្រាល។

បច្ចុប្បន្នកំលាំងជំនាញស្នងការដ្ឋានគរបាលឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ដេីម្បីធ្វេីការ​សាកសួរ​ ហើយកំពុងស្រាវជ្រាវបន្ត៕

 

មតិ