ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិជាង១០០០នាក់ដែលជាប់នៅលើដែនកោះរ៉ុងដោយព្យុះសមុទ្របានវិលមកដល់ដែនគោកក្រុងព្រះសីហនុវិញហើយ

ខេត្តព្រះសីហនុះ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ប្រមាណជាង១០០០នាក់ ដែលជាប់គាំងនៅលើដែនកោះរ៉ុង ដោយព្យុះ សមុទ្រ អស់រយះពេល៣ថ្ងៃកន្លងមក នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ខណះធាតុអាកាសធូរស្រាលបន្តិច អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំអូប៊រល្បឿនលឿនជួយសម្រួលការធ្វើដំណើររបស់ភ្ញៀវជាតិ.អន្តរជាតិ ឲ្យបានវិលត្រឡប់មកក្រុងព្រះសីហនុវិញ ក្រោយជាប់នៅលើកោះប៉ុន្មានថ្ងៃកន្លងមកនេះ ដោយសារ ឥទ្ធិពលព្យុះទី១១ ឈ្មោះ (នូល) មានភ្លៀង ខ្យល់កន្រ្តាក់រលកសមុទ្រខ្ពស់មិនអាចឲ្យទូក អូប៊រ័ធ្វើដំណើរឆ្លងកាត់បាន ។

ស្ត្រីម្នាក់នៅទីក្រុងភ្នំពេញ បានថ្លែងសុំមិនបញ្ចេញឈ្មោះថា ក្រុមគ្រួសារ របស់គាត់មានការព្រួយបារម្ភខ្លាំងមែនទែន ដោយគ្រាន់តែឮដំណឹងថា ពួកគាត់ត្រូវជាប់គាំងនៅលើដែនកោះរ៉ុងដោយខ្យល់ព្យុះសមុទ្រ ប៉ុន្តែពួកគាត់បានទំនាក់ទំនងតាមទូរសព្ទ័ជាប្រចាំ ក្នុងការសាកសួរសុខទុក្ខ។

ជាមួយគ្នានេះ ស្ត្រីរូបនោះនិងក្រុមគ្រួសារបានថ្លែងអំណរអរគុណដល់អាជ្ញាធរខេត្តព្រះសីហនុ ដែលបានចាត់ចែងជួយដឹកបញ្ជូនពួកគាត់បានវិលមកដល់ដែនគោក ក្រុងព្រះសីហនុវិញ។

មន្ត្រីរដ្ឋបាលក្រុងកោះរ៉ុងឲ្យ ដឹងថាក្រោមការចាត់ចែងពីថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងមានការសហការពីវិសយ័ឯកជន និងសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុត្រូវបានរៀបចំឲ្យអ្នកទេសចរណ៍ ទាំងនោះធ្វើដំណើរតាមអូប៊រ ល្បឿនលឿន ប្រើប្រាស់រយះពេលខ្លី ដឹកបញ្ជូនពួកគាត់បានមកដល់ដែនគោក នៃក្រុងព្រះសីហនុ វិញប្រកបដោយសុវត្តិភាព និងជួបជុំក្រុមគ្រួសារ ផងដែរ៕

 

មតិ