នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានចុះរឹបអូសសម្ភារៈផលិតបារី ម៉ាក (ESSE)ក្លែងក្លាយ

ដោយះវណ្ណះ/
ខេត្តព្រះសីហនុ-នគរបាលជំនាញនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានចុះរឹបអូសសម្ភារៈផលិតបារី ម៉ាក (ESSE)ក្លែងក្លាយ អត់ច្បាប់ នៅក្នុងរោងចក្រផលិត ជ័រនីឡុងមួយកន្លែង ដែលបន្លំដាក់បន្ថែមម៉ាសុីនផលិតបារី ម៉ាក (ESSE) ដោយខុសច្បាប់ នៅភូមិអូរឧកញ៉ាហេង ក្នុងឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុ ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២០នេះ។

របាយការណ៏បឋមពីសមត្ថកិច្ចឲ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងតាមបណ្តឹងរបស់ក្រុមហ៊ុនបារី ESSE ដែលរកឃើញថារោងចក្រមួយនេះរៀបចំផលិតបារី ក្លែងបន្លំម៉ាក ESSE ក្នុងនោះក្រោយការចុះត្រួតពិនិត្យ សមត្ថកិច្ចបានធ្វើការដកហូតយកម៉ាសុីនផលិតបារី និងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត យកទៅដោះស្រាយបន្តតាមនិតិវិធី ៕

 

មតិ