ឥណ្ឌា​និង​រុស្ស៊ី​បញ្ជូន​នាវាចម្បាំង​សម្រាប់​សមយុទ្ធ​នៅ​ជិត​ច្រក​សមុទ្រ​យុទ្ធសាស្ត្រ​ម៉ា​ឡា​កា​នៅ​មហាសមុទ្រ​ឥណ្ឌា

​អន្តរជាតិះឥណ្ឌា​និង​រុស្ស៊ី​បាន​ព្រមព្រៀង​ក្នុង​ធ្វើការ​ទាក់ទង​ទ្វេភាគី​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​១០ ថ្ងៃ​ដោយ​រួមទាំង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា លោក Rajnath Singh​ទៅ​កាន់​ទីក្រុង​មូ​ស្គូ​​នៅ​ចុង​សប្តាហ៍​នេះ​។

ដំណើរ​ទស្សនកិច្ច​នេះ​ក៏​នឹង​ពិភាក្សា​ផងដែរ​អំពី​បញ្ហា​នៃ​ការប្រគល់​ប្រព័ន្ធ​មី​ស៊ី​ល​S-400 ឱ្យ​ឥណ្ឌា​។ នេះ​បើ​យោង​តាម​មន្ត្រី​នៅ​ញូវដេលី​ដែល​បាន​ប្រាប់​សារព័ត៌មាន​Sputnik ។

​ឥណ្ឌា​បាន​បញ្ជូន​នាវា​ពិឃាត​ជាច្រើន និង​នាវាចម្បាំង​តូចៗ​ជាច្រើន​ទៀត​ដើម្បី​ធ្វើ​សមយុទ្ធ​កងទ័ព​ជើង​ទឹក​នៅ​ក្បែរ​ច្រក​សមុទ្រ​យុទ្ធសាស្ត្រ​ម៉ា​ឡា​កា​នៅ​ចុង​សប្តាហ៍​នេះ​។ ម

ន្ត្រី​រដ្ឋាភិបាល​នៅ​ទីក្រុង​ញូវដែលី​​បាន​ប្រាប់​សារព័ត៌មាន Sputnik ថា​សមយុទ្ធ​កងទ័ពជើងទឹក​” INDRA NAVY–2020 ” នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ៤-៥ ខែ​កញ្ញា ដោយ​ក្នុង​អំឡុងពេល​នោះ កង​នាវា​កងទ័ពជើងទឹក​រុស្ស៊ី​នឹង​ចេញ​​ដំណើរ​ពី​ទីក្រុង​Hambantota ប្រទេស​ស្រីលង្កា​ទៅ​កាន់​ច្រក​ម៉ា​ឡា​កា នៅ​ឆកសមុទ្រ​Bengal​។​

​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​បាន​ប្រាប់​សារព័ត៌មាន Sputnik ថា​កងជើង​ទឹក​ឥណ្ឌា​នឹង​បញ្ជូន​នាវាចម្បាំង​ធំ​និង​តូច​ច្រើន​គ្រឿង​ជា​មួយ​ឧទ្ធម្ភាគចក្រ​ច្រើន​គ្រឿង​ផង​ដែរ​៕​ប្រភពះ(រស្មីកម្ពុជា)

 

មតិ