ខេត្តមណ្ឌលគិរីទទួលបានភ្ញៀវទេសចរណ៍រយៈពេល៥ថ្ងៃជាបួនម៉ឺននាក់

ដោយ៖ពៅ សំរេច//
ខេត្តមណ្ឌលគិរី៖ ភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរី ក្នុងថ្ងៃឈប់សម្រាក់ ដែលមានរយៈពេល៥ថ្ងៃដោយគិតចាប់ពីថ្ងៃទី ១៧ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២០ទទួលបានភ្ញៀវចំនួនជាង៤ម៉ឺននាក់។

អាជ្ញាធរខេត្តបានដាក់បទបញ្ជាឲ្យសមត្ថកិច្ចនៃស្នងការនគរបាលខេត្តមណ្ឌលគិរី ក៏ដូចជាកម្លាំងកងរាជអាវុធហត្ថ នៃបញ្ជាកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ការពារនូវសន្តិសុខសុវត្ថិភាព និងការសម្រួលចរាចរណ៍ដល់ភ្ញៀវទេសចរណ៍នៅតាមគោលដៅរម្មណីយដ្ឋាននានា ជាពិសេសមន្ទីរសុខាភិបាល និងសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ចែកម៉ាស់ បាញ់អាល់កុល ព្រមទាំងចែកបណ្ណប្រកាសស្ដីអំពីការធ្វើចំណាកស្រុក ប្រកបដោយសុវត្ថិភាព ជូនដល់ភ្ញៀវទេសចរណ៍ ដែលមកកំសាន្តនៅក្នុងខេត្តមណ្ឌលគិរី។

រីឯនៅតាមផ្ទះសំណាក់ សណ្ឋាគារ រីសត មានច្រើនក៏ពិតមែន តែមិនគ្រប់គ្រាន់តាមតម្រូវការរបស់ភ្ញៀវទេសចរណ៍នោះទេ ដែលធ្វើឱ្យពួកគាត់មួយចំនួនតូចទៅស្នាក់អាស្រ័យនៅតាមផ្ទះ មិត្តភក្កិ និងបងប្អូន ចំណែកមួយចំនួនទៀត ត្រូវបង្ខំចាកចេញពីខេត្តមណ្ឌលគិរី។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី រយៈពេល៥ថ្ងៃនេះ ភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្តមានចំនួន ៤៣.៥១០នាក់ ក្នុងនោះ ទេសចរណ៍បរទេស ចំនួន ២០៤នាក់ បើធៀបទៅនឹងឆ្នាំ២០១៩ មានការកើនឡើង ៦៨.៨៥%៕

មតិ