ស្ពានឆ្លងសមុទ្រខេត្តព្រះសីហនុបើកឲ្យពលរដ្ឋឆ្លងកាត់វិញហើយ បន្ទាប់ពីក្រុមហ៊ុនវិនិយោគបិទច្រើនឆ្នាំកន្លងមក

ដោយះវណ្ណះ/
ខេត្តព្រះសីហនុ/ សម្លេងសាទរ ពាសពេញតុកកាហ្វេនិងទីសាធារណះ ចំពោះរដ្ឋបាលបាលខេត្តព្រះសីហនុ ដែលបានចេញសេចក្តីជូនដំណឹង ដល់ក្រុមហ៊ុនកោះពស់(ខេមបូឌា)អ៉ិនវេសមិនគ្រុប អិលធីឌី ឲ្យបើកចរាចរណ៏ស្ពានឆ្លងសមុទ្រនេះ ឡើងវិញនិងអនុញ្ញាតិជូនពលរដ្ឋ ភ្ញៀវទេសចរ បានធ្វើដំណើរកំសាន្តលើស្ពាន និងលើដែនកោះផងដែរ ។

បើតាមសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយឯកឧត្តមគួច ចំរើនអភិបាលនៃគណះអភិបាលខេត្តព្រះសីហនុ ចុះថ្ងៃទី១០ ខែសីហាឆ្នាំ ២០២០
បញ្ជាក់ថា ក្នុងដំណើរការរៀបចំ ហេដ្ឋារចនាសម្ពន័ ក្នុងខេត្តសម្រាប់បម្រើវិសយ័ទេសចរណ៍ រដ្ឋបាលខេត្តរៀបចំកែលំអរ បើកចំហរឆ្នេរសមុទ្រ សម្រាប់ប្រជាពលរដ្ឋបានសម្រាកកំសាន្តដោយសេរី ដែលពីមុននៅតំបន់ឆ្នេរខ្លះបិទបាំងនិងហាមឃាត់ការចេញចូលជាសាធារណះ។

ក្នុងនយ័នេះស្ពានកោះពស់ ក៏បានបិទច្រកទ្វារមិនអនុញ្ញាតិឲ្យពលរដ្ឋឆ្លងកាត់អស់រយះពេលច្រើនឆ្នាំមកហើយ ដែលធ្វើឲ្យសាធារណះជនមានការថ្នាំងថ្នាក់និងមិនពេញចិត្តមកលើរដ្ឋបាលខេត្ត។

ហេតុដូច្នេះដើម្បីឆ្លើយតបនូវតម្រូវការ របស់ពលរដ្ឋនិងបង្កើនតំបន់ទេសចរណ៍ឲ្យបានច្រើន សម្រាប់ទាក់ទាញភ្ញៀវទេសចរមកកំសាន្តនៅខេត្តព្រះសីហនុឲ្យបានច្រើនកុះករ រដ្ឋបាលខេត្តព្រះសីហនុ ស្នើដល់ លោកនាយក ក្រុមហ៊ុនបើកចរាចរណ៍ ជាសាធារណះនៅលើស្ពានកោះពស់សម្រាប់សាធារណះជនចេញ-ចូល ចាប់ពីថ្ងៃទទួលបានសេចក្តីជូនដំណឹងនេះតទៅ ។

រំលឹកថាស្ពាន កោះពស់ឬស្ពាន តេជោ មរកត ស្ថិតនៅ សមុទ្រ នាទិសនារតីនៃទីក្រុងព្រះសីហនុ
ដែលមានប្រវែង ៩០០ម៉ែត្រ ភ្ជាប់ពីដែនគោកទីក្រុងព្រះសីហនុទៅកោះពស់នេះ ។

ស្ពានកោះពស់ឬ ស្ពាន តេជោ មរតក ត្រូវបានបើកសម្ភោធ នៅថ្ងៃទី ១២ខែធ្នូឆ្នាំ២០១២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

កោះពស់មាន ផ្ទៃក្រឡា ១១៦ហិតា ត្រូវបានវិនិយោគឲ្យក្រុមហ៊ុន កោះពស់ខេមបូឌាអិនវេសមែនគ្រប់ អិលធីឌី ក្នុងឆ្នាំ២០០៨ ជំហានដំបូងក្រុមហ៊ុនបានសាងសង់ហេដ្ឋរចនាសម្ពន័ ផ្លូវបេតុងបានប្រហែលជា៦០% ហើយដែរ បន្ទាប់ពីសាងសង់ស្ពានរួចរាល់ស្ថាពរ ក្រោយមកត្រូវផ្អាកសម្មភាពរហូតដល់សព្វថ្ងៃ។

កាលពីថ្ងៃទី១២ខែកុម្ភះឆ្នាំ២០២០ ក្រុមហ៊ុនវិនិយោគកោះពស់ បានលើកសំណើរសុំការគាំទ្រពី
រដ្ឋបាលខេត្តព្រះសីហនុ ក្នុងនយ័ស្តានិងកែលំអរ ឆ្នេរកោះពស់ឡើងវិញ ដើម្បីបម្រើវិសយ័ទេសចរណ៍។

ក្នុងកិច្ចប្រជុំនោះ លោកអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានណែនាំឲ្យ ក្រុមហ៊ុន កោះពស់ចំនួន ពីរចំណុច ទី១-រដ្ឋបាលខេត្តព្រះសីហនុដឹកនាំមន្ត្រីជំនាញចុះពិនិត្យ ពីស្ថានភាពជាក់ស្តែង នៅថ្ងទី២២ខែកុម្ភះ ឆ្នាំ២០២០ ។

ទី២-ក្រុមហ៊ុនត្រូវធ្វើផែនការមេឲ្យខាងតែបាន បើមានផែនការមេ រដ្ឋបាលខេត្តនិងគាំទ្រដោយផ្អែកលើផែនការមេ គោរពទៅតាមបទដ្ឋានបច្ចេកទេស ដែលទទួលស្គាល់ដោយមន្ទីរនិងស្ថាបន្ត័ជំនាញ ៕

 

 

មតិ