សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល រកឃើញអ្នកកូវីដថ្មី ០២នាក់បន្ថែម

ភ្នំពេញ /ក្រសួងសុខាភិបាលប្រកាសនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន២នាក់ថ្មីថែមទៀតដែលជាករណីនាំចូលពីក្រៅប្រទេស ក្នុងនោះមានបុរសជនជាតិចិនម្នាក់ និងស្ត្រីជាជនជាតិអាមេរិកកាំងម្នាក់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលឲ្យដឹងថា បុរសជនជាតិចិន មានអាយុ ២២ឆ្នាំ ដែលដាក់ឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសហ្វីលីពីន តាមជើងហោះហើរ ហើយមកដល់កម្ពុជានៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។ បច្ចុប្បន្នបុរសរូប នេះ ត្រូវបានដាក់សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។

ដោយឡែកស្រ្តីជនជាតិអាមេរិកកាំង មានអាយុ ២៥ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកដំណើរ មកពីសហរដ្ឋអាមេរិ ហើយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។

ស្រ្តីរូបនេះធ្វើតេស្តពេលមកដល់ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

មតិ