ខារ៉ាអូខេមួយកន្លែងទៀតហើយយីហោ វង់ភ័ក្រ្កធារី(ហៅដៃប្រាំបី)ត្រូវបានសមត្ថកិច្ចនគរបាលបង្រ្កាប

ដោយះពៅ សម្រេច/
ខេត្តមណ្ឌលគិរី៖ ដោយបានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោឡាយ សុខា ស្នងការ នៃស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី នាយប់ថ្ងៃទី៦ខែសីហាឆ្នាំ២០២០វេលាម៉ោង២២នឹង២៧នាទី លោកស្រីឧត្តមសេនីយត្រី ហួន គឹ ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងលោក វរសេនីយ៍ត្រីចេង ម៉ាប់ អធិការរងក្រុងសែនមនោរម្យ ដឹកនាំកម្លាំងចុះបង្រាបទីតាំងខារ៉ាអូខេ វងភ័ក្រ្កធារី ឋិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។


ក្នុងការចុះបង្រ្កាបទីតាំងខារ៉ាអូខេខាងលើ សមត្ថកិច្ចបានធ្វើការដកហូតសម្ភភារមួយចំនួនរួមមាន ទី១ថាច់ចុចបទចំរៀងចំនួន៥គ្រឿង ទី២ធុងសាប់ចំនួន៤គ្រឿង ទី៣ម៉ៃក្រូហ្វូនចំនួន៤គ្រឿង ទី៤ក្បាលអ៊ីហ្វិចចំនួន៥គ្រឿង និងទី៥អំភ្លីចំនួន៧គ្រឿង សម្ភារទាំងនេះសមត្ថកិច្ចជំនាញបានយកមករក្សាទុកនៅការិល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការរដ្ឋាននគរបាលខេត្ត។
ការចុះប្រតិបត្តិការបង្រ្កាបនេះ លោកស្រីឧត្តមសេនីយ៍ត្រីហួន គឹមហេង បានឱ្យដឹកថា កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងកម្លាំងអអិការរដ្ឋានក្រុងសែនមនោរម្យចំនួន ១៣នាក់ បានលបឆ្មក់ចូលបង្រ្កាបជាក់ស្តែង ឃើញមាននារីបំរើសេវាខាអូរខេនៅយីហោងវ់ភ័ក្រ្កធារី(ហៅដៃប្រាំបីមានចំនួន ៨នាក់ និងរឹបអូសបានសម្ភារដែលបំរើឱ្យសេវាខារាអូខេមួយចំនួន។
លោកស្រីស្នងកររងបានឱ្យដឹងបន្ថែមថា ស្របពេលដែលជម្ងឺកូវីដ១៩ នៅតែមានវត្តមានក្នុងប្រទេសកម្ពុជាគ្រប់សេវាកម្មខារ៉ាអូខេ ខ្លឹបកំសាន្តដែលមានប្រមូលផ្តុំមនុស្សច្រើនទាំងអស់នៅក្នុងខេត្តមណ្ឌលគិរី ត្រូវផ្អាកសកម្មភាព ដើម្បីអនុវត្តទៅតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដានជំងឺកូវិដ១៩៕

មតិ