យុវជនម្នាក់ស្លាប់ លើដងផ្លូវជាតិលេខ៤ដោយរថយន្តបើកបុកពីក្រោយ

ដោយះវណ្ណះ/
ខេត្តព្រះសីហនុះ យុវជន អ្នកបើកបរម៉ូតូមកនាក់បានស្លាប់នៅកន្លែង កើតហេតុ ដោយសារតែ បុកប៉ះគ្នាជាមួយរថយន្ត ម៉ាស្តា បើកបរស្របទិសគ្នា ពីខេត្តព្រះសីហនុ​ -ភ្នំពេញ។

ករណីនេះកើតឡើង លើដងផ្លូវជាតិលេខ៤ នៅចន្លោះ​គីឡូម៉ែត្រ​លេខ​១១៥-១១៦​ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីរសៀល​​ ថ្ងៃ​ទី​០៦​ខែសីហា​ ឆ្នាំ​២០២០​។

សមត្ថកិច្ចប្រាប់ថា រថយន្តម៉ាស់ស្ដាពណ៌ស ពាក់ស្លាកលេខ​ ព្រះសីហនុ 2B-0097 ជិះគ្នា០៤នាក់​ បើកបរដោយឈ្មោះ​ គុយ រតនៈ​ ភេទប្រុស អាយុ៣៨ឆ្នាំ​ មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ បុកប៉ះពីក្រោយម៉ូតូម៉ាក C125 ពាក់​ស្លាក​លេខ​ ​ព្រះសីហនុ​ 1F-2374 បណ្ដាលអោយ អ្នកបើកបរម៉ូតូឈ្មោះ ជា វណ្ណនាង ភេទ ប្រុស​ អាយុ១៩ឆ្នាំ មានទីលំនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកំពង់សីលា ខេត្តព្រះសីហនុស្លាប់។

ក្រោយពេលកើតហេតុរថយន្តនិងម៉ូតូត្រូវបានកម្លាំងជំនាញ យកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកកំពង់សីលា​ ដេីម្បី​ចាត់ការតាមនិតិវិធី ៕

 

មតិ