បញ្ជូនខ្ទើយម្នាក់ទៅតុលាកាពីបទល្បួងក្មេងស្រីលក់ឲ្យតាតា

ប៉ៃលិន÷សមត្ថកិច្ចនគរបាលបញ្ជូនខ្លួនខ្ទើយម្នាក់ទៅកាន់សាលាដំបូងខេត្តប៉ៃលិនពាក់ព័ន្ធបទល្មើសល្បួងក្មេងស្រីលក់ឲ្យតាតាអ្នកមានលុយ។

នគរបាលមូលដ្ធានបានប្រាប់ឲ្យដឹងថាមេខ្យល់ជួញដូរស្ត្រីវ័យក្មេងដើម្បីលក់ឲ្យអ្នកមានលុយនេះត្រូវបាន នគរបាលខេត្តប៉ៃលិនកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តនៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីឃាត់ខ្លួនបាននៅត្រង់ចំណុចភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រភពដដែលបន្តថាមេខ្យល់ខាងលើជាមនុស្សភេទទី៣មានឈ្មោះឡុង យ៉ា អាយុ២៨ឆ្នាំ មុខរបរកោសជប់ជ្រកក្រោមស្លាកផ្ទះសំណាក់ យ៉ីហោ(LSC) ឋិតនៅក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន។

ចំណែកក្មេងស្រីដែលរងគ្រោះ មានចំនួន៥នាក់ ក្នុងនោះជនរងគ្រោះមានអាយុមិនលើសពី១៧ឆ្នាំនោះទេ អ្នកទាំងអស់គ្នារស់នៅភូមិផ្សារព្រំ ក្រុងប៉ៃលិន៕

 

មតិ