បុរសជនជាតិអង់គ្លេសវយ័ចាស់ម្នាក់ដេកស្លាប់ក្នុងបន្ទុបផ្ទះជួលក្នុងក្រុងព្រះសីហនុ

ដោយះវណ្ណះ/
ខេត្តព្រះសីហនុះ បុរសជនជាតិអង់គ្លេសវយ័ ចាស់ម្នាក់បានស្លាប់ នៅបន្ទប់ផ្ទះជួលមួយកន្លែងស្ថិតនៅក្រុមទី១៥ ភូមិ០៣ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុនៅយប់ថ្ងៃទី ១២ខែកក្កដាឆ្នាំ២០២០ តាមការសន្និដ្ឋានជំហ៊ានដំបូងរបស់ សមត្ថកិច្ចជំនាញ ជនរងគ្រោះអាចស្លាប់ដោយគាំងបេះដូង។

មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ថាជនរងគ្រោះឈ្មោះ West Stephen Leslie ភេទប្រុស ជនជាតិ អង់គ្លេស កើតនៅឆ្នាំ1957 កាន់លិខិតឆ្លងដែនលេខ GBR533956692 មានសុពលភាពដលថ្ងៃទី 15.04.2026 ទិដ្ឋាការលេខ EI 02299375 មានសុពលភាពដល់ថ្ងៃទី 08.08.2020 មុខរបរ ទេសចរណ៍ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

ប្រភពដដែលបន្តរថា បើឆ្លងតាម​ពិនិត្យ​ពីសមត្ថកិច្ច​បច្ចេកទេស​វិទ្យាសាស្ត្រ​និងកោសល្យវិច័្ចយ និងលោកគ្រូពេទ្យជំនាញ​ សាកសពស្លាប់ដោយសារ​ គាំងបេះដូង​ ។

បច្ចុប្បន្នសាកសពជនរងគ្រោះខាងលើរក្សាទុកនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ​ ជាបណ្តោះអាសន្ន​ដេីម្បីបន្តនីតិវិធី​ រង់ចាំសម្រេចពីក្រុមគ្រួសារ​ និងស្ថាតទូតរបស់សាម៉ី ៕

 

មតិ