រថយន្តសង្គ្រោះរបស់ប្រជាជនជប៉ុន០៦គ្រឿងបានផ្ញើរជូនពលរដ្ឋកម្ពុជាក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុះ កាលពីព្រឹកថ្ងៃទី០៤ខែកក្កដាឆ្នាំ២០២០ មន្ទីរសុខាភិបាខេត្តព្រះសីហនុ បានទទួលរថយន្តសង្គ្រោះបន្ទាន់ចំនួន០៦គ្រឿង សម្រាប់ចែកជូនទៅតាម មូលដ្ឋាន ជនបទក្នុងខេត្តព្រះសីហនុ ។

ឯកឧត្តម​ ជាម​ ហ៊ីម​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណះអភិបាលខេត្តពករះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានប្រគល់រថយន្តសង្រ្គោះបន្ទាន់ចំនួន ០៦គ្រឿង របស់ប្រជាជនជប៉ុន​ ជូនមកប្រជាជនខេត្តព្រះសីហនុ​ ដល់មន្ទីរសុខាភិបាលខេត្ត​ ដើម្បី ផ្ដល់ជូនបន្តទៅតាមមណ្ឌលសុខភាព រួមមាន ស្រុកកំពង់សិលា១ គ្រឿង ស្រុកស្ទឹងហាវ១គ្រឿង​ ស្រុកព្រៃនប់ចំនួន ៣ គ្រឿង និងក្រុងព្រះសីហនុចំនួន ១ គ្រឿង ដើម្បីជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះថ្នាក់ផ្សេងៗឲ្យបានទាន់ទៅវេលា៕

 

មតិ