បុរសជនជាតិចិនម្នាក់បានស្លាប់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ដោយះវណ្ណះ/
ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ(ពេទ្យចំការចេក)នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ​ឆ្នាំ២០២០ តាមការសន្និដ្ឋាន ជំហានដំបូង របស់មន្ត្រីកោសល្យវិច្ចយ័និងវេជ្ជបណ្ឌិតជនរងគ្រោះអាចស្លាប់ដោយជម្ងឺ ដុះសាច់ក្នុងខួរក្បាល។

សមត្ថកិច្ចបានប្រាប់ថា តាមលិខិតឆ្លងដែនរបស់ជនរងគ្រោះមានឈ្មោះZHANG YONGHUI ភេទប្រុស ​កេីតថ្ងៃទី 20.AUG.1979 ( សញ្ជាតិ ចិន​ កាន់លិខិតឆ្លងដែនលេខEE39833619 មានសុពលភាពដល់ថ្ងៃទី​ 18-SEP-2028 នឹងមានទិដ្ឋាការលេខ: EI01697163 សុពលភាពថ្ងៃទី 19-MAY-2019 ។

បច្ចុប្បន្នសាកសពជនបរទេសខាងលើ ត្រូវ​បាន​ ដឹក​ទៅតម្កល់ទុកនៅធានីភ្នំពេញ​ រង់ចាំការ​សម្រេច​ ពីក្រុមគ្រួសារ និងស្ថានទូតសាម៉ី៕

 

មតិ