ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន២០វត្តក្នុងខេត្តព្រះសីហនុ បានទទួលយកទេយ្យវត្ថុនិងទៀនចំណាំព្រះវស្សាពីអាជ្ញាធរខេត្តក្នុងថ្ងៃតែមួយ

ដោយះវណ្ណះ/
ខេត្តព្រះសីហនុ/ បច្ចយ័ទេយ្យវត្ថុនិងទៀនចំណាំព្រះវស្សា ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុប្រារព្ធធ្វើឡើងរួមគ្នា នៅក្នុងវត្ត ឥន្ទញ្ញាណ ហៅវត្តក្រោមក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៤ខែកក្កដាឆ្នាំ២០២០ ដែលបានប្រគេនជូនព្រះសង្ឃនិមន្តមកពីវត្តនានាក្នុងខេត្តព្រះសីហនុចំនួន២០វត្តនេះ ជាកិច្ចចូលរួមជួយទ្រទ្រង់ព្រះសង្ឃដែលនឹងនិមន្តចូលកាន់ព្រះវស្សាតាមពុទ្ធបញ្ញត្តិ ។

ឯកឧត្តមគួច ចំរើនថ្លែងថា ក្នុងនាមរដ្ឋបាលខេត្ត បច្ចុប្បន្ននេះវត្តអារាមព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំមហាជន ប្រជាពលរដ្ឋ ពុទ្ធបរិសទ័ក្នុងការងារល្អសម្រាប់សង្គមជាតិ ជាពិសេសក្នុងដំណាក់កាលដែលពិភពលោកក៍ដូចជាប្រទេសកម្ពុជាជួបប្រទះជំងឺឆ្លងកូវីដ១៩ ព្រះសង្ឃគ្រប់វត្តអារាមក៍បាននិមន្តចូលរួមទាំងវិធានការ ការពារនិងការអប់រំពុទ្ធបរិសទ័។

មន្ត្រីរដ្ឋបាលខេត្តថ្លែងថា ក្រៅពីប្រគេនព្រះសង្ឃចំនួន២០វត្តដែលធ្វើរួមគ្នានៅក្នុងវត្តឥន្ទញ្ញាណក្រុងព្រះសីហនុ ថ្នាក់ដឹកនាំខេត្តក៍នឹងរៀបចំប្រគេនទេយ្យទាន បច្ចយ័និងទៀនចំណាំព្រះវស្សាដល់ព្រះសង្ឃតាមបណ្តាវត្តនៅតាមមូលដ្ឋានជាបន្តបន្ទាប់ទៀត រហូតដល់គ្រប់វត្តទាំងអស់ក្នុងខេត្តព្រះសីហនុ៕

 

មតិ