ចាប់សង្ឃក្លែងក្លាយបានពីរអង្គផ្សឹកនិងប្រគើជូនសមត្ថកិច្ចខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ/សង្ឃក្លែងក្លាយ ចំនួន ២អង្គត្រូវបាន មន្ត្រីមន្ទីរធម្មការនិងសាសនាខេត្តព្រះសីហនុក៍ដូចជាមន្ត្រីសង្ឃក្នុងខេត្តព្រះសីហនុប្រាប់ ថា មានសង្ឃ២អង្គដែលរកឃើញថាមិនមានឆាយាត្រឹមត្រូវ(សង្ឃក្លែងក្លាយ) ត្រូវបានចាប់ផ្សឹកនៅរសៀលថ្ងៃទី២ខែកក្កដា២០២០នេះ នៅក្នុងវត្តឥន្ទញ្ញាណក្រុងព្រះសីហនុ ដើម្បីប្រគល់ជូនអជ្ញាធរមានសមត្ថកិច្ចដោះស្រាយបន្ត។

ការចាប់ផ្សឹកនេះធ្វើឡើង បន្ទាប់ពីព្រះអនុគណស្រុកស្ទឹងហាវ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ឃាត់ខ្លួនព្រះសង្ឃចំនួន២អង្គនេះ មកប្រគេនព្រះលេខាគណ ដើម្បីដោះស្រាយតាមធម៌វិន័យ រួមមាន ៖

១ .ភិក្ខុឈ្មោះស៊ីន សៀងអាយុ២៥ ឆ្នាំ គ្មានឆាយា គង់នៅវត្តថាន់ រាជធានីភ្នំពេញ(បួសមុខភ្លើង) ។

២ .ភិក្ខុឈ្មោះជា សុផល អាយុ ៣០ ឆ្នាំ គង់នៅវត្តថាន់ ដែលបិណ្ឌបាត្ររៃអង្គាស តាមបែបអានាធិបតេយ្យ នៅក្នុងក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ រយៈពេលជិត១សប្តាហ៍មកហើយ ។

ក្រោយផ្សឹករួចជំនំសង្ឃបានប្រគល់អ្នកទាំងពីរទៅសមត្ថកិច្ចចាត់ការតាមច្បាប់ ៕

 

មតិ