ជនមិនស្គាល់មុខលួចបាញ់ប្រហារលើយុវជនម្នាក់របួសធ្ងន់ធ្ងរ

ដោយះរដ្ឋា/
ខេត្តរតនគិរី÷ យុវជនម្នាក់បានរងរបួសធ្ងន់ត្រង់ក្បាលហូរឈាមស្រោចពេញដងខ្លួន ខណ:ជនមិនស្គាល់អត្តសញ្ញាណបានលួចបាញ់និងកាំភ្លើងខ្លីកែច្នៃកាលពីវេលាម៉ោង២១និង៣០នាទី
ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចមុខហាងធូប្រាឌឺ លាងឡាន ស្ថិតនៅក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

អធិការរងក្រុងបានលុងទទួលបន្ទុកព្រហ្មទណ្ឌលោកតេង សាវុធ បានឲ្យដឹងនៅព្រឹកថ្ងៃទី៨ខែមេសានេះថា ជនរងគ្រោះឈ្មោះ ឡេង ចំរើន “ហៅវណ្ណា” ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកលាងឡាន ស្នាក់នៅភូមិ/ឃុំកើតហេតុខាងលើ រងរបួសធ្ងន់ ត្រង់ក្បាលខាងក្រោយយ៉ាងដំណំផងដែរ។

អធិការរងបានបន្តទៀតថា បន្ទាប់ពីផ្ទុះអាវុធកាំភ្លើងកែច្នៃប្រើហ្គេមនោះមក កម្លាំងលោកក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាម ហើយករណីនេះសង្ស័យថា បានឈ្លោះប្រកែកគ្នារឿងស្រីញីតែប៉ុណ្ណោះ ប៉ុន្តែលោកនិងស្រាវជ្រាវបន្តទៅទៀត តាមចាប់ជនដៃដល់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ឲ្យខានតែបាន។

ដោយឡែកជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី៕

 

មតិ