តុលាការចោទប្រកាន់ជាផ្លូវការហើយ លោក សុវណ្ណ រិទ្ធី អគ្គនាយកសារព័ត៌មាន TVFB

ភ្នំពេញ៖ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានសម្រេចចោទប្រកាន់លោក សុវណ្ណ រិទ្ធី អគ្គនាយកសារព័ត៌មាន TVFB ពីបទ “ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” តាមមាត្រា៤៩៤និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ ។

បើតាមលោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ នេះ ថា ពេលនេះសំណុំរឿងនិងជនត្រូវចោទ សុវណ្ណ រិទ្ធី ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ។

នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរ នឹងសម្រេចឃុំខ្លួនឬមិនឃុំខ្លួន លោក សុវណ្ណ រិទ្ធី ។

បញ្ជាក់ថា បទ “ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” គឺ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ ៕

 

មតិ