ពីរនាក់ប្តីប្រពន្ធបានស្លាប់ដោយរន្ទះបាញ់ តាមផ្លូវខណះជិះម៉ូតូចេញពីធ្វើការរោងចក្រនៅសង្កាត់ប្រាសាទក្រុងបាវិត

ខេត្តស្វាយរៀង៖ ពីរនាក់ប្តី ប្រពន្ធ បានស្លាប់ភ្លាមៗនៅតាមដងផ្លូវ ដោយសារតែ ជួបគ្រោះធម្មជាតិ រន្ទះបាញ់ ខណះធ្វើដំណើរវិលត្រឡប់មកពីធ្វើការរោងចក្រ ដោយជិះម៉ូតូ។

ករណីរន្ទះបាញ់ស្លាប់២នាក់ប្តីប្រពន្ធនេះបានកើតឡើងកាលពីវេលាម៉ោង១៧ៈ៣០នាទីល្ងាចថ្ងៃទី០៨ខែមេសាឆ្នាំ២០២០ស្ថិតនៅភូមិ ប្រាសាទ សង្កាត់ប្រាសាទ ក្រុង បាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចឲ្យដឹងថា បុរសជាប្តី.ឈ្មោះខាន់.ណាក់ ភេទប្រុស អាយុ ៣២ឆ្នាំមានទីលំនៅភូមិប្រាសាទសង្កាត់ប្រាសាទក្រុងបាវិតខេត្តស្វាយរៀងត្រវស្លាប់នៅនិងកន្លែងកើតហេតុ។

រីឯប្រពន្ធ មានឈ្មោះព្រាប សាទ ភេទស្រី អាយុ ៣១ឆ្នាំត្រូវជាប្រពន្ធបានស្លាប់ផងដែរ។

បន្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិ