ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ ត្រូវប៉ូលិសឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន

ដោយះ រដ្ឋា/
ខេត្តរតនគិរី÷ ជនសង្សយ័ម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវកម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកលំផាត់បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំសេដា ចាប់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការចុះឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១៩និង៣៤នាទី
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ កន្លងទៅ
ត្រង់ចំណុចផ្ទះទុកចោលគ្មានម្ចាស់នៅមួយកន្លែង ស្ថិតនៅក្នុងភូមិប៉ាទាត់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

មន្ត្រីនគរបាលបានឲ្យដឹងថាជនសង្ស័យឈ្មោះ គឹម សោភ័ណ្ឌ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរម្ហូបតាមភូមិ មានទីលំនៅបច្ចុប្បន្នភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ក្រោយពេលឃាត់ខ្លួន
សមត្ថកិច្ចបានធ្វើតេស្តទឹកនោមរកសាធាតុញៀនលទ្ធផលវេជ្ជមាន(+)។

ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងរូមមាន:
– ម៉ូតូចំនួន១គ្រឿង
– ទូរស័ព្ទដៃ១គ្រឿង
– សម្ភារ:សម្រាប់សេពមួយចំនួន ដបជ័រ១ ទុយោបឹត៣ ដែកកេះ៧ កញ្ចប់បារី១កញ្ចប់និងឡាប១)។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្តុតាងកំពុងឃាត់ខ្លួននិងរក្សាទុកបណ្តោះអាសន្ន នៅ អធិការដ្ឋាននគបាលស្រុកលំផាត់និងកសាងសំណុំរឿងដើម្បីបញ្អូនទៅអយ្យការអមសាលាដំបូងខេត្តចាត់វិធានការតាមនីតិវិធី៕

 

មតិ