ទាន់ហេតុការណ៍: គិតត្រឹមព្រឹកថ្ងៃពុធនេះ COVID-19 ផ្តាច់ជីវិតមនុស្សលើផែនដី ដល់លើស ៨០,០០០នាក់ និងឆ្លងសរុបជាង១លាននាក់

អន្តរជាតិ៖ គិតត្រឹមម៉ោង ៨៖៤៥នាទីព្រឹកថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០នេះ ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១,៤៣១,០៥៤ករណីហើយ ដោយក្នុងនោះអ្នកជំងឺសរុប ៨២,០៣៧នាក់បានស្លាប់ និង ៣០២,០៥៨នាក់ជាសះស្បើយឡើងវិញនេះតាមការចេញផ្សាយរបស់គេហទ័ពអន្តរជាតិ Worldometer កាលពីព្រឹកថ្ងៃទី ០៨ខែមេសានេះ ។

បច្ចុប្បន្នមានចំនួន ២០៩ប្រទេសហើយនៅពិភពលោក បានកើតមានករណីឆ្លង COVID-19 ចាប់ពី ១ករណីរហូតដល់រាប់សែនករណី៕

 

 

មតិ