សម្រាប់កម្ពុជា! ជម្ងឺឆ្លងកូវីដ មិនទាន់មានមនុស្សស្លាប់ម្នាក់នៅឡើយ គ្រោះថ្នាក់ចរាចរណ៍ស្លាប់រាល់ថ្ងៃ

ភ្នំពេញ៖ ម្សិលម៉ិញ!ស្លាប់៥នាក់ និងរបួស៣៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៧ ខែមេសានេះ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់, របួសស្រាល១៦នាក់ និងរបួសធ្ងន់១៣នាក់។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, ប្រជែង, មិនប្រកាន់ស្ដាំ, ងងុយដេក និងបត់មិនប្រយ័ត្ន៕

 

មតិ