រកឃើញ២នាក់ប្តីប្រពន្ធឆ្លងកូវីដ19ថ្មីនៅរាជធានីភ្នំពេញ អ្នកជាសះស្បើយកើនដល់៦៣នាក់

សុខភាពះក្រសួងសុខាភិបាលប្រកាសនៅព្រឹកថ្ងៃ៨មេសា២០២០នេះថា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២នាក់ទៀត និងជាសះស្បើយថ្មីចំនួន៥នាក់។ អ្នកឆ្លងថ្មីនេះជាបុរស ស្ត្រី២នាក់ប្តីប្រពន្ធជនជាតិខ្មែរនៅរាជធានីភ្នំពេញ ជាអ្នកធ្លាប់មានទំនាក់ទំនងជាមួយជនបរទេសដែលមានមេរោគនេះ ។

*សរុបអ្នកឆ្លងទូទាំងប្រទេសចំនួន១១៧នាក់។
*អ្នកជាសះស្បើយចំនួន៦៣នាក់។
*អ្នកកំពុងស្ថិតនៅព្យាបាលចំនួន៥៤នាក់
*អ្នកស្លាប់ គ្មាន៕

មតិ