បញ្ជូនខ្លួនជនសង្សយ័ពាក់ពន្ធ័ថ្នាំញៀនចំនួន៧នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ

ដោយះវណ្ណះ/
ខេត្តព្រះសីហនុ/ជនសង្ស័យ០៧នាក់ពាក់ពន្ធ័បទល្មើសគ្រឿងញៀន ត្រូវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុចាប់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ កាលពីព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ក្រោយបង្ក្រាបបានជាបន្តបន្ទាប់៣ករណីផ្សេងៗគ្នា ក្នុងក្រុងព្រះសីហនុ។

ជនសង្សយ័រួមមាន៖
១. ឈ្មោះ ស៊ឹម ពុទ្ធិរង្សី ហៅ សី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នសង្កាត់២ ក្រុងព្រះសីហនុ។

២.ឈ្មោះ ម៉ី រ៉ាវី ហៅ វី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ូតូ ទីលំនៅបច្ចុប្បន្នភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។

៣.ឈ្មោះ សុត មាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក ទីលំនៅបច្ចុប្បន្នសង្កាត់៣ ក្រុងព្រះសីហនុ។

៤.ឈ្មោះ កែត សិរីវុទ្ធថន ហៅ តឹក ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងទូរស័ព្ទ បច្ចុប្បន្នស្នាក់នៅក្រុមទី១៦ ភូមិ០២ សង្កាត់០៣ ក្រុងព្រះសីហនុ។

៥.ឈ្មោះ ចិត្ត សំរ៉ុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងទូរស័ព្ទ បច្ចុប្បន្នស្នាក់នៅសង្កាត់០៣ ក្រុងព្រះសីហនុ។

៦.ឈ្មោះ ហេង គីត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករនេសាទ ទីលំនៅបច្ចុប្បន្នសង្កាត់៣ ក្រុងព្រះសីហនុ។

៧.ឈ្មោះ ណាវ ម៉េង ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្នសង្កាត់៣ ក្រុងព្រះសីហនុ។

វត្ថុតាងមាន ម្សៅថ្នាំញៀនចំនួន០៩កញ្ចប់
ទូរស័ព្ទដៃ ចំនួន០៤គ្រឿង ម៉ូតូមួយគ្រឿងនិងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត៕

 

មតិ