ខេត្តរតនះគីរី /ប្រេងឥន្ទនៈមានតម្លៃទាបនៅក្រុងបានលុង

ខេត្តរតនគិរី÷ ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺឆ្លងកូវីដ.១៩ ហើយកាត់បន្ថយទុក្ខលំបាក និងជីវភាពរបស់ប្រជាជនកម្ពុជា គ្រាដែលរាជរដ្ឋាភិបាលមានវិធានការបង្កាទប់ស្កាត់ ជម្ងឺឆ្លងរាតត្បាត កូវីដ១៩ នៅប្រទេសកម្ពុជា ក្រសួងពាណិជ្ជកម្ម ក៏បានចេញសេចក្ដីជូនដំណឹង ស្ដីពីតម្លៃលក់រាយប្រេងសាំង និងម៉ាស៊ូត នៅតាមស្ថានីយ៍ផងដែរ។

បន្ទាប់ពីក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹង ស្ដីពីតម្លៃលក់រាយប្រេងឥន្ទនៈនៅតាមបណ្ដាស្ថានីយ៍ទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ តម្រូវឲ្យលក់រាយមួយលីត្រ ២៣៥០រៀល សម្រាប់សាំងធម្មតា ចំណែកប្រេងម៉ាស៊ូតវិញមួយលីត្រ តម្រូវឲ្យលក់តម្លៃ ២៤៥០រៀល គិតចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។

លោក សែម សឿន ម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈ ប្រេងយើង និង ប្អូនប្រុសឈ្មោះ ហុង អ្នកគ្រប់គ្រងស្ថានីយ៍ប្រេងឥន្ទនៈ ប៊ុន ថាណម ព្រមទាំងលោក គុន ភារុំ ជាប្រធានស្ថានីយ៍ប្រេងឥន្ទនៈ តូតាល់ ក្រុងបានលុង ខេត្តរតនគិរី បានឲ្យដឹងដូចៗគ្នាថា ពូកគាត់បានលក់សាំងធម្មតាក្នុងមួយលីត្រតម្លៃ ២៣៥០រៀល និងម៉ាស៊ូតក្នុងមួយលីត្រតម្លៃ ២៤៥០រៀល។

ហើយការបញ្ចុះតម្លៃនេះ ពួកគាត់បានអនុវត្តតាំងពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ តាមក្រុមហ៊ុនណែនាំ និងសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។

បើតាមការឲ្យដឹងពីប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងខេត្ត មកចាក់សាំងនៅស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ថា ពួកគាត់សប្បាយចិត្តណាស់ បន្ទាប់ពីតម្លៃសាំងចុះទាបជាមធ្យម នៅរដូវចូលឆ្នាំប្រពៃណីជាតិ និងមានជំនឿទុកចិត្ត លើរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ គ្រាដែលពួកគាត់ធ្វើដំណើរឆ្លងពីខេត្តមួយ ទៅខេត្តមួយទៀត តែងតែជួបលោកគ្រូ អ្នកគ្រូពេទ្យ និងមន្ត្រីនគរបាល ត្រួតពិនិត្យកំដៅ បាញ់អាកុលសម្លាប់មេរោគជូនពួកគាត់ មុននិងចូលក្នុងខេត្ត ដើម្បីការពារខ្លាចមានជម្ងឺកូវីដ.១៩។

គួរបញ្ជាក់ថា តាមស្ថានីយ៍ឯកជនមួយចំនួនក្នុងខេត្តរតនគិរី មិនបានលក់បញ្ចុះតម្លៃតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនោះទេ ដោយពួកគាត់បានបញ្ជាក់ថា ប្រេងដែលពួកគាត់ទទួលពីក្រុមហ៊ុនមកលក់ កាលពីមុនមានតម្លៃថ្លៃ បើបញ្ចុះតម្លៃតាមគេភ្លាមៗ គាត់ត្រូវខាតបង់យ៉ាងធ្ងន់ ដូច្នេះគាត់លក់បញ្ចុះតម្លៃដូចគេមិនបានទេ៕

មតិ