រដ្ឋបាលខេត្តនិងមន្ទីរកសិកម្មចុះពិនិត្យ ការអនុវត្តគម្រោង ទិវាអន្តរាគមន៍ ភ្ជួរ រាស់ដី ស្រែជូនកសិករក្រីក្រ នៅស្រុកព្រៃនប់

ដោយះវណ្ណះ/
ខេត្តព្រះសីហនុះរដ្ឋបាលខេត្តនិង មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះសីហនុ រួមនិងអាជ្ញាធរស្រុកព្រៃនប់បានចុះពិនិត្យ ការអនុវត្តគម្រោងទិវាអន្តរាគមន៍ភ្ជួរ រាស់ដីជូនកសិករ ក្រីក្រ ក្នុងស្រុកព្រៃនប់ កាលពីថ្ងៃទី២ខែមេសាឆ្នាំ២០២០។

លោក គង់ វិតាណៈអភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តមគួច ចំរើនអភិបាលខេត្ត អមដោយលោកនេន ចំរើនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត និងការិយាល័យជំនាញ លោកអភិបាលរងស្រុក រួមទាំងអាជ្ញាធរមូលដ្ឋានផង បានចុះពិនិត្យការអនុវត្តគម្រោង ទិវាអន្តរាគមន៍ភ្ជួររាស់ដីជូនកសិកក្រីក្រ នៅឃុំសាមគ្គីស្រុកព្រៃនប់ខេត្តព្រះសីហនុ ។

លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុមានប្រសាសន៍ថា នេះជាទិវាអន្តរាគមន៍ភ្ជួររាស់ដីជូនកសិករក្រីក្រ ស្ត្រីមេម៉ាយ ចាស់ជរា និងជនពិការដែលខ្វះ មធ្យោបាយភ្ជួររាស់និងកម្លាំងពលកម្ម ជាគម្រោងរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ក្រោមការឧបត្ថម្ភថវិកា ពីកម្មវិធីរបស់រាជរដ្ឋាភិបាល ។

លោក ប្រធានមន្ទីរមានប្រសាសន៍បន្ថែមថា នេះជាលើកទីមួយការអនុវត្តជូនពលរដ្ឋដែលខ្វះកម្លាំងពលកម្មនៅក្នុងឃុំសាមគ្គីចំនួន ៩ គ្រួសារស្មើនឹងផ្ទៃដីចំនួន ១០ ហិកតាដោយក្នុងនោះមានស្ត្រីមេម៉ាយ ជនពិការ ចាស់ជរានិងពលរដ្ឋក្រីក្រ ។

នៅក្នុងឱកាសនោះដែរ លោកគង់ វិតាណៈអភិបាលរងខេត្តមានប្រសាសន៍ផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ឯកឧត្តមអភិបាលខេត្ត ដល់ពលរដ្ឋពាក់ព័ន្ធ និងបានបំផុសចលនា ផ្តល់ការអប់រំផ្សព្វផ្សាយបន្ថែមពីវិធីការពារជំងឺ covid19 របស់ក្រសួងសុខាភិបាល ដើម្បីរក្សាសុខភាពជៀសឆ្ងាយពីជំងឺនេះ ៕

 

មតិ