បុរសម្នាក់ចង.ករសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ដោយះរដ្ឋា/
ខេត្តរតនគិរី÷ បុរសម្នាក់បានធ្វើអត្តឃាតចង.ករសម្លាប់ខ្លួននៅក្នុងចំការស្វាយចន្ទីអ្នកជិតខាង ដោយមិនដឹងពីមូលហេតុ នៅឡើយ។

ករណីនេះកើតឡើង ត្រង់ចំណុចចម្ការឈ្មោះ រម៉ាស់ ជឿន ស្ថិតនៅក្នុងភូមិស៊ូ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរីកាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនៃអធិការស្រុកបរកែវ បានដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំឡាមិញ ចុះមកត្រួតពិនិត្យសាកសព បានឃើញថាពិតជាមានករណីធ្វើអត្តឃាតចង.ករសម្លាប់ខ្លួនឯងពិតប្រាកដមែន។

មន្ត្រីនគរបាលបានបន្តថា តាមការសាកសួរបំភ្លឺពីឈ្មោះ សុំ វឿន ដែលត្រូវជាមេជាង បានឆ្លើយបញ្ជាក់ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះមានឈ្មោះ មុត ច្រេន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិថ្មី ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង បានមកសុំ ខ្លួនធ្វើសំណង់ ទើបតែមកធ្វើការបានចំនួន ៣ថ្ងៃប៉ុណ្ណោះ ហើយនៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នៅវេលាម៉ោងប្រហែល៤ ទៀបភ្លឺ ស្រាប់តែមិនឃើញឈ្មោះខាងលើនេះនៅកន្លែងដេក ក៏នាំគ្នាដើររកមើល លុះនៅវេលាម៉ោងប្រហែល ៤និង៣០នាទីទៀបភ្លឺថ្ងៃដដែលក៏បានឃើញឈ្មោះខាងលើនេះបានមកចង.ករសម្លាប់ខ្លួន នៅលើដើមស្វាយចន្ទីក្បែកន្លែងដេកប្រហែល៥០ម៉ែត្រ ប៉ុណ្ណោះ។

ហើយសមត្ថកិច្ចក៏បានធ្វើកោសល្យវិច័យសាកសពរួចបានធ្វើកំណត់ហេតុប្រគល់សាកសព ទៅឲ្យសាច់ញាតិជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិ