ដល់កហើយ! ក្មេងប្រុសពីរនាក់បងប្អូនក្លាយខ្លួនជាចោរត្រូវចាប់ខ្លួននៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុះ ជនសង្សយ័២នាក់បងប្អូនត្រូវបាននគរបាលឃាត់ខ្លួនពីបទប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្នកដ៍ទៃដែលប្រព្រឹត្តឡើងក្នុងភូមិពូធឿង ឃុំបិត​ត្រាំងស្រុកព្រៃនប់ខេត្ត​ព្រះសីហ​នុ
កាលពីរសៀលថ្ងៃទី​២៥ខែមិនាឆ្នាំ២០​២០ ។

មន្ត្រីនគរបាលអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានឲ្យដឹងថា ជនសង្សយ័ទី -១.ឈ្មោះ សុខ ខេមរា ភេទ​ប្រុស អាយុ១៧ឆ្នាំ​មុខរបរមិនពិតប្រាកដ ។​
ទី-២.ឈ្មោះ សុខ បញ្ញា ភេទ​ប្រុស អាយុ១៤ឆ្នាំ​មុខរបរមិនពិតប្រាកដ អ្នកទាំងពីរជាបងប្អូនបង្កើត មានទីលំ​ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ​។

វត្ថុតាងដកហូតបានម៉ូតូម៉ាកសុីរ៉ូស ដោះក្បាំង គ្មានផ្លាកលេខ(បែកគ្រាប់សោរ)មួយគ្រឿង ទូរសព្ទ័ដៃ៣គ្រឿង និងឧបករណ៍សម្រាប់ចោរកម្មមួយចំនួនទៀត។

ជនសង្សយ័ត្រូវបានកសាងសំណុំរឿងបញ្ជូនតាមខ្សែរបណ្តោយរបស់ប៉ូលីសមកស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តរនិតិវិធី៕

 

មតិ