Thai Airways ផ្អាក​ការហោះហើរ​របស់ខ្លួន​ ខណះcovid19រីករាលដាល

អន្តរជាតិះ ​ចាប់ពី​ថ្ងៃ​ពុធ​ទី​២៥​មីនានេះ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ថៃ​Thai Airways ត្រូវ​បញ្ឈ​ប់​សេវា​ជា​បណ្តោះអាសន្ន​ទៅកាន់​ហុងកុង ក្រុង​តៃប៉ិះ អូ​សា​កា ណា​​ហ្គោ​យ៉ា សេ​អ៊ូ​ល ភ្នំពេញ វៀង​ចន្ទន៍ ហូ​ជី​មី​ញ ហាណូយ យ៉ាងហ្គោន សិង្ហ​បុរី ហ្សា​ការតា ដេន​ប៉ា​សា គុន​មី​ញ សៀ​មិន ឆេង​ឌូ ប៉េកាំង សៀង​ហៃ ក្វា​ង​​ចូ​វ កា​រ៉ា​ជី កាត្មាន់​ឌូ ឡាហ័​រ ដា​កា អ៊ី​ស្លា​ម៉ា​បាត និង​កូឡុំបូ​។​

​ចាប់ពី​ថ្ងៃ​សុក្រ Thai Airwaysក៏​នឹង​ផ្អាក​ការហោះហើរ​ទៅ​កាន់​ក្រុងប្រ៊ី​ស​ប៊ែន ស៊ីដ​នី មែ​ល​ប៊ឹន និង​ភើ​ត ហើយ​ចាប់ពី​ថ្ងៃ​០១​មេសា ក្រុមហ៊ុន​នឹង​លុប​ចោល​ការហោះហើរ​ស្ទើរ​ទាំងអស់​ទៅ​កាន់​អឺរ៉ុប ។​

​កន្លងមក​ក្រុមហ៊ុន​បាន​ផ្អាក​ការហោះហើរ​ទៅកាន់​ក្រុង​សេន​ដាយ សាប​ប៉ូ​រ៉ូ ពូ​សាន ហ្វ៊ុយ​គូ​អូកា ម៉ានីល គូ​ឡា​ឡាំ​ពួរ រ៉ូម មី​ឡង់ វី​យែន ញូ​វ​ដែលលី​​មុំ​បៃ កុល​កាតា ឆេន​ណាយ បេង​ហ្កា​លូ​រូ ហាយដេ​រ៉ា​បាត មូ​ស្កាត ឌុយ​បៃ​និង​អូ​ឡ​ង់​។​

​ទោះជា​យ៉ាងណា ក្រុមហ៊ុន​នៅ​ដំណើរការ​សេវា​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​ខ្លះ ហើយ​នឹង​ប្រើ​យន្តហោះ​ឈ្នួល បើ​មាន​អ្នកជាប់​អ្នកដំណើរ ឬ​មាន​សំណើ​ពី​​រដ្ឋាភិបាល​៕

មតិ