សមត្ថកិច្ចចម្រុះចុះបង្ក្រាបរោងសិប្បកម្មគ្មានច្បាប់រឹបអូសឈើគ្រប់ប្រភេទជាច្រើនកំណាត់

ដោយះរដ្ឋាះ
ខេត្តរតនគិរី÷ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងរោងសិប្បកម្មកែច្នៃឈើជាគ្រឿងសង្ហារឹមខុសច្បាប់មួយកន្លែងនិងរឹបអូសវត្ថុតាងឈើជាច្រើនកំណាត់។

រោងសិប្បកម្ម ខុសច្បាប់នោះស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង​ ក្រុងបានលុង។

សមត្ថកិច្ចបានឲ្យដឹងថា ឈេីប្រណីតចំនួន១៦៩កំណាត់ ស្មេីនឹង​ ៥.៦២២ម៉ែត្រគូប រួមមាន: ឈើសុក្រម​ ឈើកកោះ​ និងឈើផ្ចឹក ហើយវត្ថុតាងដែលបានដកហូតនោះ និងប្រគល់ទៅឲ្យរដ្ឋបាលព្រៃឈេីខណ្ឌ ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិ