បុរសជនជាតិចិនម្នាក់លោតពីអាគារជាន់ទី៥ក្នុងបុរីកុលាបក្នុងសង្កាត់ទន្លេបាសាក់

ភ្នំពេញ : បុរសជនជាតិចិនម្នាក់លោតពីលើអាគារជាន់ទី៥ នៅលើដំបូលកញ្ចក់ផ្ទះស្លាប់ភ្លាមៗក្រោយរថយន្តសង្រ្គោះមកដល់ករណីនេះនៅមិនដឹងមូលហេតុនៅឡើយនោះទេ។

ករណីនេះកើតឡើង នៅអាគារ​វិមាន​កុលាប​ជាន់​ទី​៥B​ អគារ​C ស្នាក់​នៅ​បន្ទប់​លេខC១៩០១​ ​ផ្លូវ​ព្រះនរោត្តម​ ក្រុម​៥៩​ ភូមិ​១០​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ កាលវេលាម៉ោង៥ល្ងាចថ្ងៃទី២៤ ខែ មីនា ឆ្នាំ ២០២០។

នគរបាលបានយករថយន្តដឹកសពទៅតំកល់និងធ្វើការត្រួតពិនិត្យកោសល្យវិច្ឆ័យ ។

ក្នុងនោះដែរនគរបាលក៏មិនទាន់បញ្ជាក់ច្បាស់ថាករណីបុរសម្នាក់លោតពីវិមានកុលាបមូលហេតុអ្វីជាជំហានដំបូងករណីមនុស្សស្លាប់ (អត្តឃាត ) ៕

 

មតិ