ប្រមុខរាជរដ្ឋាភិបាលថា កម្ពុជាអាចនឹងប្រើវិធានដាក់ប្រទេសក្នុងគ្រាអាសន្ន

ភ្នំពេញះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គ មហាសេនាបតីតេជោហ៊ុនសែន បានបង្ហើបឲ្យដឹងថា សម្តេចកំពុងពិចារណក្នុងការដាក់ឲ្យអនុវត្តមាត្រាទី 22 នៃរដ្ឋធម្មនុញ្ញដាក់ប្រទេសក្នុងគ្រាអាសន្ន ។

សម្តេចមានប្រសាសន៍ថា សម្តេចមិនទាន់ចង់ដាក់ប្រើមាត្រានេះទេ។ក៏ប៉ុន្តែបើប្រទេសស្ថិតស្ថានភាពពិបាកគ្រប់គ្រងនោះ យើងក៏អាចប្រើបាន។

សម្តេចបានបន្តថាប្រទេសថៃបានប្រកាសពីម្សិលមិញដាក់ប្រទេសក្នុងគ្រាអាសន្ន ។ នៅឥណ្ឌាបានប្រកាសហើយដែលប្រទេសក្នុងគ្រាមានសត្វ ២៤ ថ្ងៃ ។

សម្តេចបានបន្តឲ្យដឹងទៀតថា សម្តេចកំពុងឲ្យមានការសិក្សាតើវិសាលភាពនៃការដាក់ប្រទេសក្នុងគ្រាមានអាសន្នគ្របដណ្ដប់លើវិសាលភាពអ្វីខ្លះ ។ ដោយសារតែច្បាប់របស់យើងខ្វះចន្លោះ ព្រោះ តែដាក់ប្រទេសក្នុងគ្រាអាសន្នហើយគឺសិទ្ធិស៊ីវិលត្រូវបានបញ្ចប់ ពេលនោះត្រូវប្រើច្បាប់អាជ្ញាសឹកតែម្តង ។

សម្តេចបន្តថាប៉ុន្តែកម្ពុជានៅអាចនិយាយគ្នាបាន ។ប៉ុន្តែសម្តេចមិនទាត់ចោលនូវវិធានការប្រើប្រាក់មាត្រាទី ២២ នៃរដ្ឋធម្មនុញ្ញនោះទេ។ ប្រទេសគេធ្វើដើម្បីរារាំងមនុស្សកុំឱ្យចេញពីផ្ទះហេតុអីខ្ញុំមិនអាចធ្វើបានព្រោះខ្ញុំមានសិទ្ធិការពារប្រជាពលរដ្ឋមិនឲ្យស្លាប់។

សម្តេចបានថ្លែងបែបនេះនៅក្នុងពិធីជូបសំណេះសំណាលជាមួយគ្រូ ពេទ្យសម្តេចតេជោប្រឆាំងកូវីដ ១៩ ប្រមាណជាង ៤២២នាក់នៅវិមានសន្តិភាពនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០៕

មតិ