សង្ឃ២អង្គប្រយុទ្ធគ្នា មួយអង្គសុគត មួយអង្គទៀតដេកគុក ខេត្តមណ្ឌលគិរី

មណ្ឌលគិរីៈសង្ឃ១អង្គព្រះជន្មជាង២០វស្សាបានដាច់ខ្យល់សុគតតាមផ្លូវ ខណះដឹកបញកជូនទៅកាន់មន្ទីរពេទ្យ សង្ឃរងគ្រោះដោយសារសង្ឃ១អង្គទៀត ក្នុងវត្តជាមួយគ្នា ចាក់និងកូនកាំបិតមុខស្រួច។

ករណី ហឹង្សាក្និងវត្តបានកើតឡើង វត្តដេអេភូមិចុងផាងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ។

សមត្ថកិច្ចឱ្យដឹងថា ជនសង្សយ័ឈ្មោះធឿន នី ភេទប្រុសអាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរព្រះសង្ឃមានទីកន្លែងកំណេីតភូមិត្របែក ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម។

ទីលំនៅបច្ចុប្បន្នព្រះសង្ឃគង់នៅវត្តដេអេស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។

ជនរងគ្រោះឈ្មោះថ្លាង វុធ ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរព្រះសង្ឃមានទីកន្លែងកំណេីតភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម។

ទីលំនៅបច្ចុប្បន្នជាព្រះសង្ឃគង់នៅវត្តដេអេ ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចថា មូលហេតុដែលបណ្ដាលឱ្យ មានជំលោះគឺទាស់សំដីគ្នាចោទប្រកាន់គ្នាទៅវិញទៅមក រហូតឈានដល់កាប់ចាក់គ្នាតែម្ដងទៅ។

បច្ចប្បន្ន ជនសង្ស័យត្រូវបានកម្លាំងប៉ុស្តិ៍ឃាត់ខ្លួនយក មកប៉ុស្តិ៍ដេីម្បីកសាងសំណុំរឿងដើម្បីបន្តនិតិវិធី៕

 

មតិ