ឆេងម៉េងឆ្នាំនេះថយចុះប្រមាណ30%ដោយកូវីដ19

ភ្នំពេញ÷ឆ្នាំនេះចិនកាត់ខ្មែរភាគច្រើនដែលមានផ្នូរដូនតា ម៉ាកុងធ្លាប់ជាប្រពៃសែនផ្នូរពេញព្រៃ តែឆ្នាំនេះខ្មែរកាត់ចិនឫអ្នក សែស្រឡាយចិនប្រហែលជាមិនបានសែនផ្នូរយ៉ាងគគ្រឹកគ្រេងដូចឆ្នាំមុនៗទៀតទេ។

លោកស៊្រុន ពៅជាខ្មែរកាត់ចិនផងនិងជាប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ជុជាផងបានអោយដឹងថាយើងធ្លាប់តែសែនផ្នូរ ដឹកជ្រូកខ្វៃយកទៅសែនកុងម៉ាតាមផ្នូរនៅតាមស្រុកកំណើតឆ្នាំនេះបានថយចុះពី30ទៅ40% ដោយសារតែមានជម្ងឺរាតត្បាតកូរ៉ូណាបោកបក់ពេញផ្ទៃប្រទេស។

ដូច្នេះកុងម៉ាឆ្នាំនេះកុំដាក់ទោស អូសដំណើរដល់កូនចៅអី អាសន្នដល់ហើយ ចាំឆ្នាំក្រោយៗទៀតអាចធ្វើបានតាមលទ្ធិភាព។

ចំណែកជ្រូកខ្វៃជាប្រពៃណីមិនអាចខ្វះបានដល់ការសែនផ្នូរសំរាប់អ្នកមានលុយច្រើន ឆ្នាំនេះក៏មានការធ្វើថយចុះដែរ។

លោកពៅបានលើកឡើងថាយើងអាចសែននៅផ្ទះជំនួសអោយទៅសែនដល់ផ្នូរបានមិនខុសប្រពៃណីអីទេ ចំណែកគេមានលទ្ធិភាពគេនៅតែទៅសែនដល់ផ្នូរអញ្ចឹង។

ឆេងម៉េងវាជាប្រពៃណីសែនផ្នូររបស់ជនជាតិចិន ប៉ុន្តែខ្មែរកាត់ចិននិងមានខ្មែរខ្លះជាប់ញាតិសណ្តានជាប់បងប្អូនកាត់ចិនខ្លះៗក៏ប្រារព្ធពិធីសែនផ្នូមិនអាចខ្វះបានដែរ។

ជាជំនឿគឺបាននឹកគុណដល់ឱពុក ម្តាយ ដូនតាដែលស្លាប់ទៅពេលយកម្ហូបអាហារ នំ ចំណីល្អៗសែនដល់ផ្នូរពួកគាត់ ពិសេសជ្រូកខ្វៃនិងទទួលបានបុណ្យ រកស៊ីមានបានសំរាប់ឆ្នាំក្រោយៗទៀត។

អញ្ចឹងបានជាចិនអ្នកមានៗខ្លះយកម្ហូបអាហារភេសជ្ជៈ ជ្រូកខ្វៃជាច្រើនសែននៅមុខផ្នូរពេញៗផ្នូរ។

គេអនុវត្តបែបនេះចង់បង្ហាញថាគេរកស៊ីមានបាន ហ៊ឺហារ មានបុណ្យស័ក្តខ្ពង់ខ្ពស់គឺដោយសារកុងម៉ាបានជួយពួកគេនិងក្រុមគ្រួសារ៕

 

មតិ