ភ្លើងព្រៃ!កុំថាឡើយផ្ទះពលរដ្ឋ ផ្ទះមេឃុំក៏ឆេះដែរ នៅលំផាត់

ដោយះរដ្ឋា/
ខេត្តរតនគិរី÷ ផ្ទះឈើ១ខ្នងដែលអ្នកស្រុកស្គាល់ថាជាផ្ទះលោកមេឃុំ បាតាងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនធំ ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតម្ចាស់ផ្ទះនោះទេ ។

ករណីនេះកើតឡើងកាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចចម្ការឈ្មោះ កិត ចេម ស្ថិតនៅក្នុងភូមិបាតាង ឃុំបាតាង ស្រុកលំផាត់។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កិត ចេម ភេទប្រុស អាយុ៧០ឆ្នាំ ជនជាតិទំពួន មុខរបរមេឃុំ បាតាង មានទីលំនៅបច្ចុប្បន្នភូមិ/ឃុំកើតហេតុខាងលើ ដោយផ្តើមចេញពីភ្លើងឆេះរាលដាលពីចម្ការរបស់អ្នកជិតខាង។

ក្នុងនោះសម្ភារដែលបានខូចខាតរួមមាន:
១.ផ្ទះធ្វើអំពីឈើប្រក់ស្បូវ រនាបក្តារ ជញ្ជាំងក្តារ មានទំហំ១០ម៉ែត្រគុណ១១ម៉ែត្រ
២.ស្វាយចន្ទីចំនួន១១០ដើម។
៣.ពាង០១• ឆ្នាំង០២ •ចាន ១០ •ស្លាបព្រា១០ និង របស់ដែលប្រើប្រាស់មួយចំនួនទៀតផងដែរ៕

 

មតិ