នាវាទេសចរណ៍ ថ្មីមួយទៀតចូលចតនៅកំពង់ផែអន្តរជាតិសមុទ្រខេត្តព្រះសីហនុ

ដោយះវណ្ណះ /
ខេត្តព្រះសីហនុ-នាវាទេសចរណ៍បរទេសមួយគ្រឿងថ្មីទៀតឈ្មោះ CRISTAL SYMPHONY បានចូលចតកំពង់ផែអន្តរជាតិ សមុទ្រក្រុងព្រះសីហនុ ប្រកបដោយសុវត្តិភាព វេលាម៉ោងជាង៦ព្រឹកថ្ងៃទិ២៧ខែកុម្ភះឆ្នាំ២០២០ក្នុងដំណើរដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន១៣៣នាក់ (៥១សញ្ជាតិ) មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ។

មន្ត្រីនគរបាលច្រកទ្វារអន្តរជាតិកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឲ្យរស្មីកម្ពុជា ដឹងថានាវានេះមានកងនាវិកសរុប៥១៦នាក់ មានដំណើរចេញពីប្រទេសថៃចូលមកកម្ពុជា និងបន្តទៅកាន់ប្រទេសសឹង្ហបុរីទៀត នៅវេលាម៉ោង៦,០០នាទីល្ងាចថ្ងៃដដែល ។

មន្ត្រីកំពង់ផែក្រុងព្រះសីហនុប្រាប់ ថា អ្នកទេសចរណ៍ទាំងអស់ត្រូវបានត្រួតពិនិត្យសុខភាពត្រឹមត្រូវតាមវេជ្ជសាស្ត្រ មុននឹងអនុញ្ញាតឲ្យចុះពីនាវាសម្រាប់ដំណើរកំសាន្តក្នុងក្រុងព្រះសីហនុ ។

មន្ត្រីដដែលបញ្ជាក់បន្ថែមថា នាវាទេសចរណ៍នេះមានដំណើរដឹកភ្ញៀវទេសចរណ៍ទស្សនាតាមបណ្តាប្រទេសនានាជាធម្មតា ហើយសម្រាប់កម្ពុជាក៍នឹងមាននាវាទេសចរណ៍បរទេសចូលចតបន្តរបន្ទាប់ទៀត ក្នុងរដូវរាំងស្ងួតនេះ៕

 

មតិ