ម៉ូតូ២គ្រឿងបុកគ្នាបណ្តាយរបួសទាំងសងខាងនៅរតនគីរី

ដោយះរដ្ឋា/
ខេត្តរតនគិរី÷ ម៉ូតូវេវឆ្លាម២គ្រឿងពន្លះគ្នាយ៉ាងពេញទំហឹងខណ:បើកបរបញ្ច្រាសទិសគ្នាបណ្តាលឲ្យអ្នកបើកបរម៉ូតូទាំងសងខាងដួលសន្លប់រណូករណែលពេញផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង១៥នាទី ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ កន្លងទៅ តាមផ្លូវលំក្រាលក្រួសក្រហម១ខ្សែ ស្ថិតនៅក្នុងភូមិឃួន ឃុំកោះពាក្យ ស្រុកវេីនសៃ ខេត្តរតនគិរី។

មន្ត្រីនគរបាលបានឲ្យដឹងថា អ្នកបើកបរម៉ូតូមានឈ្មោះ កាត្រិង យឿន​ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ របួសធ្ងន់
ជិះម៉ូតូ១គ្រឿងម៉ាកវេវឆ្លាមពណ៌ខៀវ ក្នុងទិសដៅពីកេីតទៅលិច។

អ្នកបើកបរម៉ូតូ១គ្រឿងទៀតឈ្មោះ ចុ តាយ៉ាវ ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិគ្រឹងមុខរបរកសិករ របួសធ្ងន់ជិះម៉ូតូ១គ្រឿងម៉ាកវេវឆ្លាម ពណ៌ក្រហម ក្នុងទិសដៅពីលិចទៅកេីត មកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតបុកគ្នាតែម្តង ហើយអ្នកទាំង២នាក់មានទីលំនៅភូមិ/ឃុំកេីតហេតុខាងលេី។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងសាច់ញាតិជនរងគ្រោះចុះមកដល់កន្លែងកើតហេតុ ដឹកបញ្ជូនជនរងគ្រោះទាំង២នាក់ ទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពឃុំកាចូន ស្រុកវើនសៃដើម្បីជួយសង្គ្រោះ។

ដោយឡែកមធ្យោបាយទាំង២គ្រឿងបានរឹបអូសយកមករក្សាទុកនៅប៉ុស្តិ៍កោះពាក្យបណ្តោះអាសន្នរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

 

មតិ