សិស្សវិទ្យាល័យស្វាយលើ ស្រុកស្វាយលើ ដួលសន្លប់ពេលកំពុងរៀន ចំនួន៥នាក់ ដោយមិនដឹងមូលហេតុ

សៀមរាប: សិស្សវិទ្យាល័យស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប បានដួលសន្លប់ពេលកំពុងរៀន ចំនួន៥នាក់ ដោយមិនដឹងមូលហេតុ ។

ករណីនេះ បានកើតឡើងកាលពី វេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ​២០២០នេះ។

លោកវរេសនីយ៍ទោ ស៊ុន ថៃ អធិការរងនគរបាលស្រុកស្វាយលើ បាននិយាយថា វិទ្យាល័យស្វាយលើ ស្ថិតក្នុងភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប
មានករណីសិស្សសាលាដូលសន្លប់ដោយមិនដឹងមូលហេតុ ចំនួន ០៥ នាក់ពិតមែន ។

លោកបានបន្តរថា កាលពីថ្ងៃទី២៥ ខែកុម្ភ: ម្សិលមិញនេះ ក៏មានសិស្សនៅវិទ្យាល័យស្វាយលើចំនួន១០នាក់ បានដួលសន្លប់ក្នុងនោះមាន២នាក់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគមទៀតផង៕

 

មតិ