ឃាត់ខ្លួនមនុស្ស៤នាក់ពាក់ពន្ធ័បទល្មើសព្រៃឈើនៅខេត្តរតនះគីរី

ខេត្តរតនគិរី៖ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកអណ្តូងមាស និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកវរសេនីយ៍ទោ ចាន់ សារិន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិព្រៃឈើ
កាលពីវេលាម៉ោង ១២និង៤០នាទីរសៀល ថ្ងៃទី០១ ខែគុម្ភៈ ឆ្នាំ២០២០កន្លងទៅ នៅត្រង់ចំណុចភូមិតាំងម្លូរ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសនោះក៏បានជួបប្រទះឃើញម៉ូតូកែច្នៃចំនួន៥គ្រឿង ដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត និងបាន ឃាត់ខ្លួនជនសង្ស័យជាម្ចាស់ម៉ូតូប្រុស/ស្រីចំនួន៤នាក់ រួមទាំងបទល្មើសព្រៃឈើមួយចំនួនទៀត ប៉ុន្តែឈើទាំងនេះ សមត្ថកិច្ចមិនទាន់បានធ្វើការវាស់វែងនៅឡើយដែរ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងឈើត្រូវបានប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខណ្ឌដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ព្រៃឈើ៕

 

មតិ