ភ្ញៀវទេសចរ ជាង៥០០នាក់ចូលមកកម្ពុជាតាមនាវាទេសចរ១គ្រឿងចូលចតនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ

ដោយះវណ្ណះ/
ខេត្តព្រះសីហនុ/វេលាម៉ោងជាង៦ព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០២០នេះ នាវាទេសចរណ៍បរទេសមួយគ្រឿងថ្មីទៀតបានចូលចតកំពង់ផែអន្តរជាតិសមុទ្រខេត្តព្រះសីហនុ ប្រកបដោយសុវត្តិភាព ក្នុងគោលបំណងទស្សនកិច្ចកម្ពុជា ។

មន្ត្រីនគរបាលអន្តោប្រវេសន៍ នៅច្រកកំពង់ផែបានឲ្យដឹងថា នាវាទេសចរណ៍មួយនេះដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន៥១១នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ បន្ទាប់មកក៏ចាកចេញទៅ កំសាន្តតាមបណ្តាប្រទេសផ្សេងទៀតជិតៗកម្ពុជា។

ប្រភពដដែលបន្តរថា នាវានេះមានកងនាវិកសរុប៤០៨នាក់ មានដំណើរចេញពីប្រទេសវៀតណាមចូលមកកម្ពុជា និងបន្តទៅកាន់ប្រទេសថៃទៀត នៅវេលាម៉ោង១៦ល្ងាចថ្ងៃដដែល៕

 

 

មតិ