ម្សិលម៉ិញ! ស្លាប់៦នាក់ និងរបួស៦នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៥មករា

ភ្នំពេញ ៖ ម្សិលម៉ិញ!មានមនុស្ស៦នាក់ស្លាប់ និង ៦នាក់ទៀត(ស្រី២នាក់)របួសធ្ងន់-ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស គិតពីរសៀល ម៉ោង២ ថ្ងៃទី១៤ដល់ម៉ោង ២រសៀលថ្ងៃទី១៥ខែមករា ឆ្នាំ២០២០ នេះយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បន្តថា មូលហេតុបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​ គឺបណ្តាលមកពីបើកបរលើសល្បឿន កំណត់ ,​ មិន​គោរព​សិទ្ធ​ បត់មិន​ប្រកាន់ស្តាំជាដើម ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ជាច្រើនគ្រឿង ក្នុងនោះមានម៉ូតូ,​ រថយន្តតូច-ធំ និងយានផ្សេងៗជាច្រើនគ្រឿងទៀត ។

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន១២នាក់ នៅថ្ងៃទី១៥ ខែមករានេះ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន៨លើក៕

 

មតិ