នាយករងសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME) សាខាខេត្តបន្ទាយមានជ័យស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍

បន្ទាយមានជ័យ/ លោកនាយករងសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME) សាខាខេត្តបន្ទាយមានជ័យបានទទួលមរណភាពក្នុងគ្រោះថ្នាក់ចរាចរណ៍ម៉ោង១០និង១០នាទីថ្ងៃទី១៥ខែមករាឆ្នាំ២០២០ នៅម្តុំស្ពានទី៤ ​ក្រៅទីប្រជុំជនស្ថិតក្នុង​ភូមិ​កំព្រីង​ សង្កាត់​ភ្នៀត​ក្រុងសិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ ។

មន្ត្រីការិយាល័យនគរបាលចរាចរណ័ផ្លូវគោកនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យអោយដឹងថ្ងៃទី១៦ខែមករាឆ្នាំ២០២០ថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង​រថយន្ត​ម៉ាក​តូយូតា​កាម៉ារីបាឡែន​ពាក់ស្លាក​លេខ​ ភ្នំពេញ​ 2X-3613 បេីក​បរ ក្នុងទិសដៅពីទិសខាងកេីតទៅខាងលិច​បុក​ប៉ះរថយន្ត​ធុនធំ​ មិនស្គាល់ម៉ាក​ ពីក្រោយក្នុងទិសដៅ ស្របទិសគ្នា​ បណ្តាលអោយ​ អ្នកបើកបរម្នាក់ភេទប្រុសបានស្លាប់បន្ទាប់ពីខ្ទាតចេញពីរថយន្ត ហើយរថយន្តខូចខាតធ្ងន់ធ្ងរ។

ឯរថយន្ត​ធុនធំ​នោះមិនស្គាល់ភិនស្គាល់ភិនភាគបេីករត់គេច​បាត់​ តែសមត្ថកិច្ចនគរបាលបាននឹងកំពុងស្រាវជ្រាវសីុបអង្កេតបន្ត ។

នគរបាលបន្តថា៖ មូលហេតុ​នៃគ្រោះថ្នាក់នោះមកពីអ្នកបើកបររថយន្តតូចបេីកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន​ ហើយសង្ស័យស្ថិតក្រោមឥទ្ធិពលស្រវឹង ។

អ្នកស្រីពែក សុភួង នាយិកាវិទ្យាល័យសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ អូរអំបិលក្រុងសិរីសោភ័ណអោយដឹងថា ៖ ជនរងគ្រោះនោះគឺស្វាមីរបស់អ្នកស្រី លោកសាស្ត្រាចារ្យសំ សុខា អាយុ៥០ឆ្នាំ បង្រៀននៅវិទ្យាល័យជប់វារីស្រុកព្រះនេត្រព្រះ និងធ្វើការក្រៅម៉ោងរដ្ឋជានាយករងសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME) សាខាខេត្តបន្ទាយមានជ័យ។

លោកគ្រូបានបង្រៀននៅវិទ្យាល័យជប់វារី ហើយចូលរួមកម្មវិធីមិត្តភក្តិ លុះពេលយប់ក៏ត្រឡប់មកគេហដ្ឋានវិញ ហើយជួបគ្រោះថ្នាក់ដូច្នេះ ។

លោកប៉ង់ ប្រុស នាយករងសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច(UME) សាខាខេត្តបន្ទាយមានជ័យប្រាប់កាសែត នៅព្រឹកថ្ងៃទី១៦ខែមករាថា ៖ឥឡូវនេះ សពតម្កល់ធ្វើបុណ្យឈាបនកិច្ចនៅគេហដ្ឋាននៃសពនៅភូមិអូរអំបិលសង្កាត់អូរអំបិលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ។

ភរិយា បងប្អូន សាច់ញាតិមិត្ត មិត្តរួមអាជីព សិស្ស និស្សិត មន្ត្រីអប់រំនិងអាជ្ញាធរមានសមត្ថកិច្ចចាត់ទុកមរណភាពលោកសាស្ត្រាចារ្យសំ សុខា ជាបាត់បង់អ្នកជាតិស្រឡាញ់ និងធនធានមនុស្សដ៏ល្អប្រពៃម្នាក់ ៕

មតិ