សមត្ថកិច្ច រំដោះស្ត្រីចិនម្នាក់ ពីក្រុមជំរឹតទាប្រាក់មួយក្រុមនៅក្រុងព្រះសីហនុ

ដោយះវណ្ណះ/
ខេត្តព្រះសីហនុ/ស្ត្រីជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ច រំដោះចេញពីក្រុម ចាប់ជំរឹតទារប្រាក់ដែលជាជនជាតិចិនដូចគ្នា ដោយសុវត្តិភាព មកវិញនៅក្នុងទីក្រុងព្រះសីហនុ។

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបានប្រាប់ថា នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បានឡោមព័ទ្ធផ្ទះមួយកន្លែងដែលបង្ខាំងមនុស្សជំរិតទារប្រាក់ ប្រព្រឹត្តដោយជនជាតិចិន ចាប់ជម្រិតជនជាតិចិនដូចគ្នា នៅចំណុចផ្ទះជួល ស្ថិតក្នុងក្រុម១៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ហើយប្រតិបត្តិការនេះដឹកនាំសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងសាលាដំបូងខេត្ត លោកលឹម ប៊ុនហេង ។

សមត្ថកិច្ចឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថ បានរំដោះជនរងគ្រោះម្នាក់ភេទស្រី ឈ្មោះ CHEN GUIQONG កាន់លិខិតឆ្លងដែនលេខL11054567 និងឃាត់ខ្លួនបានជនសង្ស័យ៥នាក់ជាជនជាតិចិន។

សមត្ថកិច្ច ក៏ដកហូតលុយយន័ ១៥០យន័ លុយខ្មែរ ៦៩,០០០រៀល,លិខិតឆ្លងដែន៤ក្បាល, រថយន្តស្តារិច ពាក់ស្លាក់លេខ ព្រះសីហនុ2C-8756 មួយគ្រឿង, ទូរស័ព្ទ២គ្រឿង, អត្តសញ្ញាណបណ្ណចិន៧សន្លឹក, កាបូបស្ពាយចំហៀង១, ស្រោមបិទមុខ៨, មាសបិទមុខ១, ម៉ាស៉ីនវេលុយ១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងជនរងគ្រោះកំពុងសាកសួរ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

 

 

មតិ