រត់ជាន់ជើងគ្នា ! ពេលសមត្ថកិច្ច ចុះដល់កន្លែងវង់ល្បែងជល់មាន់លួចលាក់នៅស្រុកបរកែវ

ដោយះរដ្ឋា/
ខេត្តរតនគិរី÷អ្នកជល់មាន់ច្រើននាក់ រត់ជាន់ជើងគ្នាខណះសមត្ថកិច្ចចុះដល់កន្លែង សង្វៀនមាន់របស់ពួកគេ ស្ថិតនៅក្នុងភូមិ១ ឃុំឡាមិញ ជាប់ព្រំប្រទល់ភូមិកក់ ឃុំកក់ ស្រុកបរកែវ ខេត្តរតនះគីរីកាលពី រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ។

ប្រភពពីប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថា ក្រុមអ្នកញៀនល្បែងជល់មាន់នោះជារបស់លោក ជីវ ក្រុម ហ៑ុន ជាមួយលោក ហេង(ទ្រីប) ជាអ្នកមានលុយធំ អាចហៅថា សេដ្ឋីក្នុងស្រុកបរកែវផងដែរ ហើយក៏ជាម្ចាស់សង្វៀនខាងលើនេះតែម្តង។

ទាក់ទងនិងរឿងល្បែងជល់មាន់ខាងលើនេះលោក ជួប វណ្ណរក្ស អធិការស្រុកបកែវបានប្រាប់ឲ្យដឹងថា
ការចុះបង្រ្កាបនាក់លេងល្បែងជល់មាន់ទាំងនេះមិនត្រូវបានចាប់ឃាត់ខ្លួនបាននោះទេ ព្រោះខណ: លោកដឹកនាំកម្លាំងចុះទៅជិតដល់កន្លែងជល់មាន់នោះទៅហើយត្រឹមផ្លូវបត់ចូល ក៏ត្រូវបាននាក់លេងល្បែងទាំងនោះរត់បាត់អស់
ហើយលោកក៏ទៅមើលដល់កន្លែងក្រោមដើមចន្ទីក៏គ្មានវត្ថុតាងអ្វីដែលនៅសល់ដែរ។

លោកបានបញ្ជាក់ទៀតថា នាក់លេងល្បែងជល់មាន់ខាងលើនេះប្រហែលជាពួកគេមាននាក់ចាំមើលផ្លូវឲ្យ២.៣ កន្លែងឯណោះមើលទៅបានជាដឹងថាលោកចុះទៅបង្រ្កាប តែទោះជាយ៉ាងណាលោកនិងព្យាយាមបង្រ្កាបឲ្យបានដើម្បីភូមិ/ឃុំ មានសុវត្ថិភាព។

លោកអធិការរូបនេះក៏ស្វាគមន៍ចំពោះប្រជាពលរដ្ឋក៏ដូចជាអ្នកព័ត៌មាននូវសេចក្តីរាយការណ៍បទល្មើសផ្សេងៗផងដែរ៕

មតិ