ពិតជាអស់លក្ខ័មែន! លួចម៉ូតូគេបានហើយរត់មិនរួចត្រូវសមត្ថកិច្ចចាប់ខ្លួន

បាត់ដំបង :ជនសង្ស័យម្នាក់លួចកាច់សោយកម៉ូតូគេបានសម្រេចតែរត់មិនរួចត្រូវកម្លាំងមូល
ដ្ឋានអាវុធហត្ថក្រុងបាត់ដំបងធ្វើការឃាត់ខ្លួនបានភ្លាមៗ។

ករណីនេះកើតឡើងកាលពីរសៀលថ្ងៃទី១៣ខែមករាឆ្នាំ២០២០នៅចំណុចខាងក្រោយផ្សារទំនើប ភួ ពុយ ស្ថិតក្នុងភូមិអញ្ចាញសង្កាត់អូរចារក្រុងបាត់ដំបង។

លោកវរសេនីយ៍ត្រី សំ វិឡុង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបងបានអោយដឹងថាជនសង្ស័យឈ្មោះឆោម ដារ៉ា ហៅ ឆៃភេទប្រុសអាយុ៣១ឆ្នាំមុខរបរមិនពិត
ប្រាកដមានទីលំនៅផ្ទះលេខ១០៤ ក្រុមទី១០ ភូមិស្តីលើឃុំព្រែកហ្លួងស្រុកឯកភ្នំ។

ចំណែកជនរងគ្រោះជាម្វាស់ម៉ូតូមានឈ្មោះ វ៉ែន ទូច ភេទប្រុសអាយុ៥០ឆ្នាំមុខរបរលក់ដូរនៅភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោ ក្រុង ខេត្តបាត់ដំបង។

ម៉ូតូដែលចោរលួចម៉ាកហុងដាវីនន័រ (WINNER) ពណ៌លឿង ស៊េរីឆ្នាំ២០១៧គ្មានស្លាកលេខ។

លោកឧត្តមសេនីយ៍ត្រីមាស សុវណ្ណមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបញ្ជាឱ្យកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័ទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ចំណែកម៉ូតូបានប្រគល់ជូនទៅម្ចាស់ដើមវិញហើយ៕

 

 

 

មតិ