ភ្ញៀវទេសចរ ចម្រុះជាតិសាន៍ ប្រមាណជិត៣០០០នាក់បានមកទស្សនាកម្ពុជាតាមច្រកសមុទ្រអន្តរជាតិខេត្តព្រះសីហនុ

ដោយះវណ្ណះ/
ខេត្តព្រះសីហនុ/នាវាទេសចរណ៍បរទេសមួយគ្រឿងចូលចតកំពង់ផែសមុទ្រអន្តរជាតិ ក្រុងព្រះសីហនុ ប្រកបដោយសុវត្តិភាព ក្នុងគោលបំណងទស្សនះកិច្ច កម្ពុជារយះពេល ១ថ្ងៃ។

មន្ត្រីប៉ូលីសអន្តោប្រវេសន៍ច្រកកំពង់ផែសមុទ្រអន្តរជាតិខេត្តព្រះសីហនុបានឲ្យដឹងថា នាវាទេសចរណ៍ដ៏ធំមួយនេះ បានមកដល់នៅវេលាម៉ោង៦កន្លះព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០២០ដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន២៧៧៤នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ។

មន្ត្រីនគរបាលច្រកទ្វារអន្តរជាតិកំពង់ផែដដែលអោយដឹងទៀតថានាវានេះមានកងនាវិកសរុប១០៧០នាក់ មានដំណើរចេញពីប្រទេសវៀតណាម ចូលមកកម្ពុជា និងបន្តទៅកាន់ប្រទេសថៃទៀត នៅវេលាម៉ោង១៦,០០នាទីល្ងាចថ្ងៃដដែល៕

 

មតិ