រើសបានម៉ូតូរ៉ឺម៉ក លក់ម្ហូបអាហារ១គ្រឿង សង្សយ័ជនជាតិចិនគាត់ទុកចោល ដោយវិលទៅស្រុកវិញ

ដោយះវណ្ណះ/
ខេត្តព្រះសីហនុ/ អ្នកស្រុកប្រទះឃើញ ម៉ូតូរុឺម៉កសម្រាប់លក់ដូរអាហារមួយគ្រឿង មានក្រុមក្មេងៗបណ្តើរលេង ហើយរាយការណ៍ប្រាប់សមត្ថកិច្ច ដោយពួកគាត់សងកសយ័ថា ជាកម្មសិទ្ធរបស់ជនជាតិចិន មករកស៊ីលក់ដូរនៅក្រុងព្រះសីហនុកន្លងមក តែពេលនេះពួកគេបានទុកចោល ព្រោះត្រូវវិលទៅស្រុកកំណើតវិញ។

បើតាមពលរដ្ឋប្រាប់ថា ដំបូងឃើញក្មេងៗបណ្តើរ ប៉ុន្តែក្រោយសួរនាំ ក្រុមក្មេងៗទាំងនោះនាំគ្នារត់ទុកម៉ូតូរុឺម៉កនេះចោល ទើបពលរដ្ឋរាយការណ៍ទៅនគរបាល យកទៅរក្សាទុកតាមនិតិវិធី។

អាជ្ញាធរមូលដ្ឋានបានប្រាប់ថា ម៉ូតូរ៉ឺម៉កនេះ ត្រូវបាននាំយកទៅរក្សាទុកនៅប៉ុស្តិនគរបាលសង្កាត់លេខ៤ ដើម្បីស្រាវជ្រាវរកម្ចាស់៕

 

 

មតិ