ក្មេងស្ទាវបើករថយន្តដឹកដី បុករះរថយន្តទេសចរ២គ្រឿង និងម៉ូតូ១គ្រឿង របួសបាក់ជើងម្នាក់

ដោយះវណ្ណះ/
ខេត្តព្រះសីហនុ/ រថយន្តដឹកដីបើកលឿនពេលចុះចំណោទ បុករះប៉ះរថយន្តស្តារុិច២គ្រឿងនិងម៉ូតូមួយគ្រឿងទៀតនៅផ្លូវចំណោតលោកយាយម៉ៅក្រុងព្រះសីហនុ បណ្តាលអោយបុរសអ្នកជិះម៉ូតូម្នាក់ រងរបួសធ្ងន់បាក់ជើង ក្នុងនោះរថយន្តធំបានក្រឡាប់ធ្លាក់ផ្លូវដែរ។

ករណីនេះកើតឡើងនៅចំណោទលោកយាយម៉ៅក្នុងភូមិសាស្ត្រសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៤កន្លះល្ងាចថ្ងៃទី៥ខែធ្នូឆ្នាំ២០១៩នេះ ។

បើតាមពលរដ្ឋថាអ្នកបើកបររថយន្តដឹកដីបង្កហេតុ ជាយុវជនវយ័ក្មេង ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយគាស់យកពីក្នុងរថយន្តដែលក្រឡាប់នោះផងដែរ ប៉ុន្តែមិនមានរងរបួសធ្ងន់ធ្ងរទេនិងថាក្រោយមកយុវជនអ្នកបើកបររូបនោះបានរំដោះខ្លួនរត់គេចបាត់ ដែលទំនងជាដោយសារខ្លាចកើតមានអំពើហឹង្សាពីមហាជនដែលចោមរោមមើល។

ក្រោយពីពិនិត្យកន្លែងកើតហេតុរួចរាល់សមត្ថកិច្ចបានចាត់កាតប្រមូលយកវត្ថុតាងទៅរក្សាទុកដើម្បីបន្តរនិតិវិធី៕

 

មតិ